ទុក្ខជាន់ទុក្ខ! តារាជើងចាស់ហុងកុង Xu Shaoqiang បានបាត់បង់ជីវិតដោយសារជំងឺមហារីកនៅវ័យ ៧៣ ឆ្នាំ រីឯប្រពន្ធក៏គាំងបេះដូងស្ល-ា.//ប់ទៅតាមប្ដី
ថ្មីៗនេះ មានព័ត៌មានបានរាយការណ៍ឱ្យដឹងថា Xu Shaoqiang ដែលជាតារាជើងចាស់ដ៏ល្បីមួយរូបរបស់ហុងកុង បានបាត់បង់ជីវិតទៅហើយនៅវ័យ ៧៣ ឆ្នាំ ដោយសារតែជំងឺមហារីក ហើយអ្វីរឹតតែគួឱ្យសោកស្តាយទៅទៀតនោះ គឺប្រពន្ធរបស់លោក បានគាំងបេះដូងស្លាប់ខណៈកំពុងរៀបចំពិធីបុណ្យសពឱ្យប្តី។
តាមព័ត៌មានបានឱ្យដឹងថា លោក បានបាត់បង់ជីវិតនាទីក្រុងប៉េកាំងកាលពីដើមខែកញ្ញា នេះ ដោយសារតែជំងឺមហារីកបំពង់អាហារ។ លោកជាមនុស្សដែលមិនចូលចិត្តឆែកសុខភាពឡើយ លុះរហូតដល់ជំងឺដល់ដំណាក់កាលចុងក្រោយទើបលោកដាច់ចិត្តទៅពិនិត្យ ហើយជាអកុសលគ្រាន់តែពិនិត្យឃើញ លោកក៏បានបាត់បង់ជីវិតតែម្តង។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រកាន់តែខ្លោចចិត្តនោះ គឺភរិយារបស់លោកបានគាំងបេះដូងស្លាប់ទៅតាមលោកថែមទៀត ដោយសារតែការពិបាកចិត្ត និង ហត់នឿយក្នុងការចាត់ចែងពិធីបុណ្យសព។ ដោយឡែក ការចាកចេញទៅរបស់ប្ដីប្រពន្ធមួយគូនេះ បានបន្សល់ទុកនូវកូនស្រីវ័យ ១២ ឆ្នាំម្នាក់ឱ្យក្លាយជាក្មេងកំព្រា៕
ប្រភព៖ Khaosod