SK ម្ចាស់បទ «រក្សាគម្លាត» កាន់តែឡើងកូដ សម្រស់កាន់តែស្រស់ដូចទេពធីតា
ប្រិយមិត្តសុទ្ធតែជ្រាបហើយពី តារាស្រីពន្លកថ្មី SK ដែលមានឈ្មោះពិតថា ទាង រតនៈ មួយរយៈចុងក្រោយនេះ ឃើញថានាងហាក់មានសន្ទុះប្រជាប្រិយភាពខ្លាំងតាមរយៈការសម្ដែងរឿងខ្លីៗជាច្រើនដែលជាស្នាដៃផលិតដោយតារាចម្រៀង STEP។
លើសពីនេះ ថ្មីៗកន្លងទៅ SK ចាប់អារម្មណ៍ឃើញថាមិនត្រឹមតែមានទេពកោសល្យប៉ិនប្រសប់ក្នុងវិស័យសម្ដែងនោះទេ នាងថែមទាំងអាចចេះច្រៀងបានយ៉ាងពីរោះទៀត ដែលបទចម្រៀងដំបូងរបស់នាង «រក្សាគម្លាត» កំពុងតែផ្ទុះការគាំទ្រខ្លាំងពីមហាជន ដែលឃើញមានការចែករំលែកពេញបណ្ដាញសង្គមទាំងក្នុង TikTok និងហ្វេសប៊ុកផងដែរ។
ម៉្យាងវិញទៀត ស្រីស្អាតរូបនេះ មិនត្រឹមតែពូកែសម្ដែង និងច្រៀងពីរោះនោះទេ នាងក៏តែងឆក់បានការចាប់អារម្មណ៍ពីមហាជនជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ស្នាមញញឹមស្រស់ មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលបានយកបេះដូងអ្នកទស្សនា ជាពិសេសអ្នកគាំទ្របុរសៗលង់ស្រឡាញ់ បាក់ចិត្តមិនតិចនោះទេ ជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង។
ជាក់ស្ដែង ថ្មីៗនេះ រូបភាពជាច្រើនសន្លឹករបស់ SK កំពុងតែឆក់បានបេះដូងមហាជនមិនតិចនោះទេ ដែលឃើញថានាងរំលេចសម្រស់ក្នុងឈុតពណ៌សថតជាមួយធម្មជាតិយ៉ាងស្រស់ស្អាតទាក់ទាញឥតទាស់ មើលជ្រុងក៏ស្អាតជាប់ចិត្តដែរ។
រូបភាពទាំងនេះ កំពុងត្រូវបានមហាជនអ្នកគាំទ្ររបស់ ស្រីស្រស់រូបនេះ ធ្វើការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយពាក្យពេចន៍សរសើរមិនដាច់ពីមាត់ពីរូបសម្រស់ដ៏ផូរផង់របស់នាងផងដែរ៕