(វីដេអូ) ហង្ស ម៉ានីតា ជះសម្រស់ឡើងឆ្វាចក្នុងឈុត Close Door Interview ហើយប្រាប់រឿងមួយពីឈុតនេះ
រយៈពេលជិត ២ សប្ដាហ៍ហើយ ដែល Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា បាន និង កំពុងស្វិតស្វាញក្នុងការប្រកួត Miss Universe 2022 លើកទី ៧១ នៅលើទឹកដីសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ក្នុងបេសកកម្មប្រកួតនាឆ្នាំនេះដែរ កញ្ញា ហង្ស ម៉ានីតា បានបង្ហាញខ្លួនយ៉ាងជឿជាក់ និង ពោរពេញដោយសមត្ថភាព ដែលតាមរយៈនេះបានធ្វើឱ្យមហាជនខ្មែរ និង អ្នកនិយមតាមដានវិស័យបវរកញ្ញាទាំងក្នុង និង ក្រៅប្រទេសជឿជាក់ថា កញ្ញានឹងអាចបើកទ្វារកម្ពុជាចូល Top កំពូលបាន។
ដោយឡែក ស្របពេលដែលបវរកញ្ញា ហង្ស ម៉ានីតា កំពុងត្រូវបានគេរំពឹងខ្ពស់នឹងអាចចូល Top បាននាឆ្នាំនេះ គេក៏បានចាប់អារម្មណ៍ឃើញពីការតុបតែងខ្លួនរបស់នាងផងដែរ ដែលពីមួយថ្ងៃទៅមួយថ្ងៃ បវរកញ្ញាកម្ពុជារូបនេះតែងបានបង្ហាញវត្តមានយ៉ាងស្រស់ស្អាតជាមួយឈុតប្លែកៗជាច្រើន ដោយក្នុងនោះសុទ្ធតែមានអត្ថន័យ។ ជាក់ស្តែងដូចជាឈុតក្នុងថ្ងៃ Close Door Interview មានពណ៌សលាយទឹកប៊ិក គឺមានលក្ខណៈលេចធ្លោ ប្រណីត ហើយស្រស់ស្អាតខ្លាំង ដែលតាមរយៈឈុតនេះ ហង្ស ម៉ានីតា មើលទៅពោរពេញដោយភាពជឿជាក់ និង រឹងមាំណាស់។
ជាមួយឈុតពណ៌សលាយទឹកប៊ិក ក្នុងថ្ងៃ Close Door Interview នេះដែរ បើតាមការឱ្យដឹងពីកញ្ញា ហង្ស ម៉ានីតា ក្នុងការផុស IG Story នោះ ឈុតនេះគឺត្រូវបានច្នៃ និង ដេរឡើងយ៉ាងផ្ចិតផ្ចង់ដោយមិត្តសម្លាញ់របស់នាងម្នាក់សម្រាប់នាងក្នុងថ្ងៃពិសេសនៃកម្មវិធីមួយនេះ៕