អ្នកបាក់ឌុបចែកគ្នាដឹង! ករណីបាត់កាត ឬ សាលាកបត្របាក់ឌុប បេក្ខជនត្រូវស្រូតធ្វើរឿងទាំងនេះឱ្យបានលឿន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅសម័យប្រឡង ០៥ ធ្នូ ឆ្នាំ ២០២២ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពោលគឺសល់ពេលមិនដល់មួយខែទៀតនោះឡើយ ដែលបេក្ខជនចាំបាច់ត្រូវត្រៀមខ្លួនជាបណ្ដើរៗ មុននឹងការប្រឡងមកដល់។
ទន្ទឹមទៅនឹងថ្ងៃប្រឡងដែលនឹងកៀកខិតជិតមកដល់ ថ្មីៗនេះ ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ក្នុងករណីប្រសិនបើបេក្ខជនបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សាលាកបត្រឯកត្តជន គឺត្រូវអនុវត្តបែបនេះ ៖
– មុនកាលបរិច្ឆេទប្រឡង ៖ បេក្ខជនចំណេះទូទៅ និង បំពេញវិជ្ជា ត្រូវទាក់ទងជាមួយគណៈគ្រប់គ្រងសាលា រីឯបេក្ខជនស្វ័យរិន ត្រូវទាក់ទងជាមួយមន្ទីរអប់រំ យុវជន និង កីឡា ឱ្យបានឆាប់បំផុតដើម្បីស្នើសុំប័ណ្ណសម្គាល់ខ្លួន សាលាកបត្រឯកត្តជនថ្មី ឬ លិខិតបញ្ជាក់។
– ក្នុងពេលដំណើរការសំណេរ ៖ បេក្ខជនត្រូវទាក់ទងប្រធានមណ្ឌល ដើម្បីស្នើសុំលិខិតអនុញ្ញាតិឱ្យចូលប្រឡង៕