លើកដំបូង អ៊ីវ៉ា បង្ហាញអារម្មណ៍ដ៏ផ្អែម និង មានន័យបំផុតទៅកាន់គូស្នេហ៍ក្នុងថ្ងៃ Valentine’s day
និយាយចំពោះរឿងរ៉ាវស្នេហារបស់តារាចម្រៀងស្រី អ៊ីវ៉ា មួយរយៈមុនបានធ្វើឱ្យអ្នកគាំទ្របង្ហាញចិត្តរំភើបខ្លាំង ខណៈបានដឹងច្បាស់ៗពីទំនាក់ទំនងរវាងនាង និង លោក Senghour Ly ដែលជាម្ចាស់បេះដូង និង ជាអនាគតកូនកំលោះរបស់នាង ក្រោយពីបានឃើញលោកបង្ហោះរូបភាពជាមួយ អ៊ីវ៉ា យ៉ាងផ្អែមល្អែមភ្ជាប់ជាមួយសារដ៏មានអត្ថន័យក្នុងនាមជាគូស្នេហ៍។
ម្យ៉ាងវិញទៀត បើចាប់អារម្មណ៍ទៅលើហ្វេសប៊ុករបស់លោក Senghour Ly កន្លងមក ក៏បានឃើញលោកបង្ហោះរូបភាពជាមួយកញ្ញា អ៊ីវ៉ា ជាបន្តបន្ទាប់ភ្ជាប់ជាមួយសារដ៏ផ្អែមល្ហែមជាច្រើន ដោយបង្ហាញកាន់តែច្បាស់ឱ្យឃើញថាអ្នកទាំងពីរពិតជាកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតមែន។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀតចំពោះគូស្នេហ៍មួយគូនេះ ដោយធ្លាប់តែបានឃើញសារដ៏ផ្អែមល្ហែមពីគូស្នេហ៍របស់តារាស្រីរូបនេះនិយាយទៅកាន់នាង ប៉ុន្តែថ្មីៗនេះ ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់ ជាលើកដំបូងដែលបានឃើញកញ្ញា អ៊ីវ៉ា បង្ហោះសារនិយាយយ៉ាងផ្អែម និង មានន័យខ្លាំងទៅកាន់គូស្នេហ៍រូបសង្ហា Senghour Ly។
ក្នុងនោះ កញ្ញា អ៊ីវ៉ា បានបង្ហោះរូបភាពទទួលបាច់ផ្កាពីគូស្នេហ៍ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «Pink Da អរគុណបងដែលតែងតែនៅឈរក្បែរការពារលើកទឹកចិត្តផ្តល់តម្លៃ ភាពរីករាយ និង ស្នាមញញឹមដល់មនុស្សស្រីម្នាក់នេះ ទោះបីជាស្ថិតក្នុងកាលៈទេសៈជាខ្លា ជាឃ្មុំ យ៉ាងណាក៏ដោយ អាយលើបយូរ Senghour Ly»៕