កុំមាត់ប៉ប្លេចប៉ប្លូច! អ្នកគ្រូណាលីថាយុគ ៩ នេះ កុំព្យាយាមប្រឌិតរឿងលាបពណ៌គេដើម្បីប្រយោជន៍ខ្លួន គឺលាក់មិនជិតទេ
តាមរយៈក្បួនហុងស៊ុយ ជាទូទៅការផ្លាស់ប្ដូរយុគសម័យតែងមានរយៈពេល ២០ ឆ្នាំម្ដង ដែលនាំឱ្យមានការផ្លាស់ប្ដូរឥរិយាបថនៃការរស់នៅ។ យ៉ាងណាមិញ ឈានចូលក្នុងឆ្នាំ ២០២៤ នេះ គឺជាយុគថ្មីទើបតែផ្លាស់ប្ដូរ និង ឈានចូលមកដល់ ដែលយុគនេះត្រូវបានគេស្គាល់ថាជាយុគ ៩ យុគភ្លើង។
ស្របគ្នានេះផងដែរ បើតាមអ្នកគ្រូ ណាលី ជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ មានឈ្មោះល្បីល្បាញបានចែករំលែកនូវរឿងដែលត្រូវដឹងមួយនៅក្នុងយុគ ៩ នេះ សម្រាប់ជាចំណេះដឹង និង បម្រើឱ្យការរស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែង នៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤ នេះ អ្នកគ្រូ ណាលី បានបង្ហោះលើផេកផ្លូវការឱ្យបានដឹងថា ៖ «កុំព្យាយាមប្រឌិតរឿងលាបពណ៌អ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនឯង ព្រោះយុគ ៩ លាក់គេមិនជិតទេ»។
អ្នកគ្រូហុងស៊ុយ ក៏ធ្លាប់បានបញ្ជាក់ដាស់តឿនឱ្យដឹងផងដែរថា ៖ «យុគ ៩ គ្មានអ្វីទៀងទាត់ទេ ឡើងក៏លឿនធ្លាក់ក៏លឿន កុំភ្លេចខ្លួនរក្សាលំនឹងឱ្យបាន» ហើយ «យុគ ៩ មនុស្សមានចិត្តឆេវឆាវ ឆាប់ខឹងខុសពីធម្មតា អ្វីដែលអាចរំងាប់ចិត្តបានគួរឧហ្សាហ៍ទៅសមាធិ»៕