Aff ប្រាប់ការពិត រឿងអ្នកគាំទ្រសង្ស័យថានាងអាចនឹងវិលទៅរកកំលោះស្នេហ៍ចាស់វិញ
Aff Tasaorn ជាតារាស្រីម្នាក់ដែលមិនត្រឹមតែមានទេពកោសល្យសិល្បៈតែមួយមុខនោះទេ នាងក៏ជាតារាស្រីម្នាក់ដែលមានអ្នកគាំទ្រស្រឡាញ់ខ្លាំងដែរ។ បើទោះបីជានាងជាប់ឈ្មោះជាស្រ្តីមេម៉ាយក៏ពិតមែន តែតារាស្រីរូបនេះហាក់មិនដែលធ្លាប់ទទួលរងការប្រមាថមើលងាយពីអ្នកជុំវិញខ្លួននោះឡើយ ពោលគឺមានតែអ្នកស្រឡាញ់ និង ឱ្យតម្លៃ។
លើសពីនេះទៅទៀត បើទោះនាងក្លាយជាឈ្មោះជាស្រ្តីមេម៉ាយក៏ដោយ តែនាងមិនខ្វះកំលោះៗតាមសុំស្នេហ៍នោះឡើយ។ យ៉ាងណាមិញ ថ្មីៗនេះមហាជនបែរជាសង្ស័យរឿងមួយ បន្ទាប់ពីគេបានឃើញ Aff បង្ហាញរូបភាពស្និទ្ធស្នាលជាមួយលោក Muad ao ដែលជាអតីតស្នេហ៍ចាស់។ តាមរយៈរូបភាពនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសង្ស័យថា Aff អាចវិលរកស្នេហ៍វិញឬយ៉ាងណា?
យ៉ាងណាមិញ ជុំវិញមន្ទឹលសង្ស័យដែលមហាជនបំផុសឡើងនេះដែរ ពេលនេះតារាស្រី Aff Tasaorn បានចេញមុខបកស្រាយឥតលាក់លៀមថា នាង និង Muad ao នៅតែរក្សារមិត្តភាពជាបងប្អូនល្អជាមួយគ្នាជានិច្ច ព្រោះ Muad ao និង នាងស្គាល់គ្នាជាង ១០ ឆ្នាំទៅហើយ គេតែងតែព្រួយបារម្ភនាង និង កូនស្រី ពិសេសគ្រួសារ Muad ao ក៏ចិត្តល្អដាក់នាងដែរ។ មួយវិញទៀត ពេលនេះឪពុកនាងក៏កំពុងតែឈឺ នាងមិនដឹងព្រឹក្សាអ្នកណា តែនាងសំណាងល្អដែលមានបងប្រុសដូចជា Muad ao នៅចាំជួយផ្តល់យោបល់ និង ជាទីព្រឹក្សាដល់នាងរហូត នាងពិតជាអរគុណចំពោះបងប្រុសម្នាក់នេះណាស់៕