វ័ណ្ឌ-កនឹងការធានាឱ្យគេ! តារាសម្តែង សឿន វីតា តស៊ូជម្នះខ្សែជីវិតរកលុយដោះបំណុលជិត ២០ ម៉ឺនដុល្លារ
ថ្មីៗនេះ មហាជននិយមលេងបណ្តាញសង្គមនានាបានដឹងមកហើយ ពីរឿងរ៉ាវរបស់តារាសម្តែងប្រុសលោក សឿន វីតា ដែលបង្ហាញពីការរស់នៅបច្ចុប្បន្នកំពុងមានជីវភាពមានព្រឹក ខ្វះល្ងាច ក៏ព្រោះតែផុងខ្លួនរឿងបំណុល។
ក្នុងនោះដែរ បើតាមការឱ្យដឹងពីលោក សឿន វីតា បានបញ្ជាក់ថា លោកបានជំពាក់បំណុលគេប្រមាណជា ១៨ ៩០០០ ដុល្លារឯនោះ ហើយបំណុលវ័ណ្ឌ-កនេះ កើនឡើងក៏ព្រោះការធានាលុយជំនួសគេ គេជំពាក់មិនសង ការខ្ចីបុលពីជនជាតិ មានការប្រាក់ច្រើន និង លើកដាក់បំណុលចុះឡើងជាដើម។
លើសពីនោះ តាមការរៀបរាប់ប្រាប់សារព័ត៌មានមួយ លោក សឿន វីតា បានឱ្យដឹងថា លោកសឹងតែគិតខ្លីម្តងៗ នៅពេលម្ចាស់បំណុលរកប្តឹង។
បើទោះបីជាផុងខ្លួនជាប់បំណុលជិត ២០ ម៉ឺនដុល្លារក៏ពិតមែន តែលោក សឿន វីតា ក៏មិនបានគេចវេះទៅណានោះឡើយ ដោយសព្វថ្ងៃលោកជម្នះព្យុះភ្លៀងនេះ ដោយកំពុងប្រឹងប្រែងលក់ដូរអាហារតាមអនឡាញ ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និង សងបំណុលគេផងដែរ៕