ការសិក្សាថ្មីរកឃើញថា មនុស្សឆ្លាត តែងចូលចិត្តនៅម្នាក់ឯង មិនខ្វល់រឿងស្នេហា
ជាធម្មតាសព្វថ្ងៃនេះ មនុស្សភាគមួយចំនួនបានជ្រើសរើសមិនខ្វល់ខ្វាយពីជីវិតស្នេហា ដោយចូលចិត្តនៅម្នាក់ឯង ចៀសជាងមានដៃគូ ក៏ព្រោះតែអាចបណ្តាលមកពីមូលហេតុផ្ទាល់ខ្លួនជាច្រើន។ ប៉ុន្តែមានការសិក្សាមួយរបស់អ្នកចិត្តវិទ្យា បានឱ្យដឹងថា តាមពិតមនុស្សប្រភេទនេះ តាមពិតទៅជាមនុស្សឆ្លាតទៅវិញទេ ដោយផ្អែកលើចំណុចទាំង ៦ ខាងក្រោមនេះ៖
១. គិតច្រើន
មនុស្សឆ្លាត តែងតែគិតច្រើន និង គិតម៉ត់ចត់។ ទើបមុននឹងឈានជើងចូលប្រឡូកស្នេហា ពួកគេរមែងតែគិតពី ផលប្រយោជន៍ និងផលវិបាកជានិច្ច។ ក្នុងនោះផលវិបាកតែងតែមានច្រើនជាងផលប្រយោជន៍ ដូច្នេះទើបពួកគេសុទ្ធចិត្តនៅម្នាក់ឯងវិញ។
២. គោលដៅ
មនុស្សឆ្លាត តែងតែមានគោលដៅច្បាស់លាស់ក្នុងចិត្តជានិច្ច។ ហើយពួកគេនឹងរត់តាមគោលដៅទាំងនោះ ទើបមិនសូវមានពេលមកអើពើរជាមួយរឿងស្នេហាឡើយ។
៣. ភាពឯករាជ្យ
មនុស្សឆ្លាត ភាគច្រើនមិនចូលចិត្តផ្ញើភាពសប្បាយរីករាយរបស់ខ្លួនជាមួយអ្នកដទៃឡើយ។ ពួកគេចូលចិត្តប្រើប្រាស់ជីវិតរស់នៅម្នាក់ឯង អាចសម្រេចចិត្ត អាចធ្វើអ្វីបានដោយខ្លួនឯង។ ដូច្នេះ គេនឹងមិនពាក់ព័ន្ធនឹងរឿងស្នេហានាំឱ្យបាត់បង់ភាពឯករាជ្យរបស់ពួកគេនោះទេ។
៤. ស្តង់ដារ
មនុស្សឆ្លាត ជាមនុស្សដឹងច្បាស់ថា ខ្លួនចង់បានអ្វីឱ្យប្រាកដ។ ពួកគេតែងតែមានស្តង់ដារក្នុងរឿងស្នេហារបស់ខ្លួនជានិច្ច។ ពួកគេនឹងមិនងាយបន្ទាបស្តង់ដាររបស់ខ្លួនឱ្យនរណានោះទេ ហើយពួកគេក៏មិនងាយនឹងរួមរស់ជាមួយនរណាដែលពួកគេមិនប្រាកដជាមួយនោះដែរ ពោលគឺគេសុខចិត្តនៅម្នាក់ឯងវិញ។
៥. កាច
មនុស្សឆ្លាត ភាគច្រើនតែងតែកាច ឬធ្វើឱ្យគេខ្លាច។ ដោយសារតែភាពឆ្លាតរបស់ពួកគេ ទើបធ្វើឱ្យមនុស្សមួយចំនួនមិនហ៊ានចូលទៅទាក់ទងឡើយ ព្រោះគិតថាឈោងមិនដល់ ហើយអ្នកខ្លះទៀតស្ទាក់ស្ទើរមិនហ៊ានចូលព្រោះតែខ្លាចត្រូវបដិសេធ។
៦. ចាញ់ឈ្នះ
មនុស្សឆ្លាត មិនងាយទទួលស្គាល់ថាខ្លួនចាញ់ក្នុងរឿងអ្វីមួយឡើយ។ ដូច្នេះបើនៅក្នុងរឿងស្នេហា វាជារឿងពិបាកបន្តិចចំពោះពួកគេ។