ថ្ងៃមង្គល! ប៉ាន់ ខែមម៉ានូ និង ភរិយាស្លៀកពាក់បែបប្រពៃណីខ្មែរយ៉ាងប្រណីតថ្លៃថ្នួរ ក្នុងកម្មវិធីព្រឹកមិញ
លោក ប៉ាន់ ខែមម៉ានូ តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» បានដឹកដៃគូដណ្ដឹងរូបស្រស់ ចូលរោងការតាមប្រពៃណី បំពេញកិត្តិយសជូនមេបាទាំងសងខាងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះហើយ បន្ទាប់ពីភ្ជាប់ពាក្យរយៈពេលជាង ៤ ខែកន្លងមក។
ពិធីមង្គលការរបស់តារាប្រុស ប៉ាន់ ខែមម៉ានូ និង ភរិយា បានរៀបចំឡើងយ៉ាងអធិកអធមនៅទីរួមខេត្តតាកែវ ដោយកម្មវិធីមង្គលការបានរៀបចំឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្ជប់ខ្ជួន សូម្បីតែសម្លៀកបំពាក់គ្រងលើកូនប្រុសស្រី ក៏សមសួន ប្រណីត ថ្លៃថ្នូរទៅតាមប្រពៃណីខ្មែរដែរ។
ពិសេសលើសនេះ ភ្ញៀវកិត្តិយសដែលអញ្ជើញបង្ហាញវត្តមាននៅក្នុងពិធីមង្គលនាព្រឹកមិញ ក៏សុទ្ធតែអ្នកមានមុខមាត់ក្នុងសង្គម និង អ្នកសិល្បៈ ក៏ដូចជាញាតិមិត្តបងប្អូនទាំងជិតឆ្ងាយ ចំណែកឯរោងពិធីមង្គល ក៏រៀបចំបានយ៉ាងស្អាតប្រណីត ដើម្បីទទួលបានសិរីសួស្ដីជ័យមង្គលក្នុងថ្ងៃដ៏ពិសេសនេះរបស់កូនកំលោះកូនក្រមុំ។ សូមទស្សនាទិដ្ឋភាពនាពេលព្រឹកដូចតទៅ ៖
Picture to right Owner