ករណីគួរប្រយ័ត្ន! នារីវ័យ ២២ ឆ្នាំម្នាក់នៅឥណ្ឌា ត្រូវឆក់ស្ល-ា./ប់ ក្រោយដកទូរស័ព្ទចេញពីឌុយសាកថ្ម
នារីវ័យ ២២ ឆ្នាំម្នាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវឆក់ខ្សែភ្លើងរហូតដល់ស្លាប់ ក្រោយរូបនាងធ្វើការដកទូរស័ព្ទចេញពីឌុយមកប្រើ ទាំងឌុយមិនទាន់ដោះចេញពីព្រីភ្លើង។
តាមការបញ្ជាក់ពីខាងប៉ូលិសបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះថា Neetu ជាអ្នករស់នៅក្នុងភូមិ Sarangpur ក្នុងសង្កាត់ Botad រដ្ឋ Gujarat ប្រទេសឥណ្ឌា។ មុនកើតហេតុរូបនាងបានសាកថ្មទូរស័ព្ទ ដោយក្រោយមកក៏ដកចេញពីឌុយ ប៉ុន្តែជាអកុសលក៏ត្រូវឆក់រហូតស្លាប់តែម្ដង។
តាមសាក្សីនៅក្បែរនោះបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះផាច់ ហើយក្រឡេកទៅក៏ឃើញនារីរងគ្រោះរឹងឆ្កឹងជាប់នឹងទូរស័ព្ទ។ ភ្លាមៗពួកគេបានយកឈើទៅឆ្កឹះទាញនាងចេញពីទូរស័ព្ទ ហើយដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែទៅដល់ពេទ្យបានប្រកាសថានាងបានបាត់បង់ជីវិតទៅហើយ៕