កម្លាំងចិត្តពេញទំហឹង! Queen MUC កម្ពុជា ៤ ជំនាន់ ហោះទៅលើកទឹកចិត្ត ហង្ស ម៉ានីតា ដល់អាមេរិក
អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសា ខណៈបច្ចុប្បន្ន បវរកញ្ញាចក្រវាល ហង្ស ម៉ានីតា កំពុងតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតដណ្ដើមមកុដល់ឆាកអន្តរជាតិក្នុងកម្មវិធីដ៏ធំ Miss Universe 2022 នៅលើទឹកដីសហរដ្ឋអាមេរិក។
ខណៈ Miss Universe Cambodia 2022 ហង្ស ម៉ានីតា កំពុងប្រឹងប្រែងធ្វើឱ្យទង់ជាតិរបស់កម្ពុជាមានមុខមាត់លើឆាកអន្តរជាតិនេះដែរ ស្រាប់តែថ្មីៗនេះ គេឃើញបវរកញ្ញា Miss Universe Cambodia ៤ រូបមានដូចជា កញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា, រ៉េត សារីតា និង ងិន ម៉ារ៉ាឌី បានចាប់ដៃគ្នាធ្វើដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីផ្ដល់កម្លាំងចិត្តដល់ ម៉ានីតា ដោយផ្ទាល់។
ការធ្វើដំណើរទៅលើកទឹកចិត្តសិស្សប្អូនដោយផ្ទាល់របស់ Queen ទាំង ៤ រូបខាងលើ មិនត្រឹមតែ ម៉ានីតា ទេដែលរំភើប និង កក់ក្ដៅក្នុងចិត្តនោះ សូម្បីតែមហាជនអ្នកគាំទ្រក៏រីករាយត្រេកអរខ្លាំងណាស់ដែរ៕