(វីដេអូ) ស្អប់ជំពប់លើ! សុភ័ក្ត្រ កុសុម៉ា ទម្លាយប្រវត្តិស្នេហ៍ក្នុងពិធីកាត់សក់ថា ដំបូងៗប្តីខ្មឺតណាស់ ហើយធ្វើចរិតប្រុសស្អាតទៀត
នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ តារាស្រី សុភ័ក្ត្រ កុសុម៉ា និង គូដណ្តឹង បានដឹកដៃគ្នាចូលរោងការក្លាយជាប្តីប្រពន្ធតាមប្រពៃណីហើយ ក្រោយពីខាងប្រុសបានលុតជង្គង់សុំរៀបការកាលពីពេលកន្លងមក។
ក្នុងនោះ បន្ទាប់ពីបើកបង្ហាញពីចំណងស្នេហ៍ជាសាធារណៈកាលពីពេលកន្លងមក រហូតបានឈានដល់ថ្ងៃសិរីមង្គលនេះ អ្នកគាំទ្រ និង មិត្តក្នុងរង្វង់សិល្បៈក៏បានសរសើរពីគូស្នេហ៍មួយគូនេះ ថាពិតជា Private បានល្អណាស់។
ដោយឡែក នៅព្រឹកថ្ងៃមង្គលការ ពោលគឺដល់វេលាកាត់សក់បង្កក់សិរី តារាស្រី សុភ័ក្ត្រ កុសុម៉ា បានទម្លាយលម្អិតពីប្រវត្តិស្នេហ៍របស់នាង និង ស្វាមី ដោយនាងបានរៀបរាប់ថា ខាងប្រុសបានឆាតមករកនាងមុន ប៉ុន្តែនាងមិនសូវអើពើនោះឡើយ ក៏ព្រោះតែខាងប្រុសនៅក្រៅខ្មឺតខ្លាំងពេក។ លើសពីនោះ សុភ័ក្ត្រ កុសុម៉ា បានប្រាប់មិត្តភក្តិថា នាងស្អប់ មិនចូលចិត្តខាងប្រុសទៀតផង។
យ៉ាងណាមិញ ដោយជាគូព្រេង ខាងប្រុសឆាតណាត់ជួប សុភ័ក្ត្រ កុសុម៉ា ជារឿយៗ តែនាងអត់ទៅជួប រហូតខាងប្រុសបានឆាតមកទៀតថា ឫកចឹងញ៉ែធ្វើសង្សារឥលូវហើយ ហើយពេលនោះ នាងបើកភ្លើងខៀវឱ្យខាងប្រុសញ៉ែរហូតបានដូចថ្ងៃនេះ៕