បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាងកន្លះឆ្នាំមកហើយដែលជំទាវ ចន ច័ន្ទលក្ខិណា បានបញ្ចប់តំណែងជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៥ ដោយបន្តតំណែងក្នុងអាណត្តិទី ៦ ដោយលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន។
យ៉ាងណាមិញ បើទោះបានបញ្ចប់អាណត្តិជាប្រធានសមាគមសិល្បករខ្មែរយូរខែក៏ពិតមែន តែថ្មីៗនេះ លោកជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះសារជម្រាបឱ្យដឹងពីការនឹករឭករបស់សិល្បករជើងចាស់ ដែលបានទាក់ទងមកលោកជំទាវច្រើន។
សារនោះដែរ លោកជំទាវ ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖ «មួយរយៈនេះ សិល្បករចាស់ជរា Call មកច្រើន កូនស្រីម្នាក់នេះអរគុណចំពោះការនឹករឭករបស់លោកពុកលោកម៉ែ»។
ភ្លាមនោះដែរ ក្រោយឃើញការបង្ហោះរបស់លោកជំទាវ ចន ច័ន្ទលក្ខិណា បែបនេះហើយ លោក អ៊ឹម ជីវ៉ា ដែលជាសិល្បករមួយរូប ត្រូវបានគេស្គាល់ថាលោករមែងតែងជួយដល់សិល្បករជាច្រើនដូចគ្នានោះ ក៏បានចូលខមមិនថា៖ «គាត់ក៏ខលមកប្អូនច្រើនដែរ បងស្រី»៕