គួរឱ្យសរសើរ ជី ដេវីដ អាយុមិនដល់ ៣០ ឆ្នាំផង កាន់ជំនួញឡើងក្តាំងពេញដៃ សុទ្ធតែត្រូវប៉ាន់
អ្នកគាំទ្របានជ្រាបមកហើយ មិនត្រឹមតែទទួលបានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈនោះទេ តារាចម្រៀងរ៉េប ជី ដេវីដ ក៏ជាតារាប្រុសវ័យក្មេងមានបណ្តាក្រុមហ៊ុនជាច្រើនបានជ្រើសរើសក្លាយទៅជា BA តំណាងក្រុមហ៊ុនរបស់គេទៀតផង។
បើក្រឡេកទៅមើលពីជីវិតឯកជនរបស់ ជី ដេវីដ បើទោះជាមានវ័យមិនទាន់ដល់ ៣០ ឆ្នាំផង តារាចម្រៀងរ៉េបរូបនេះក៏មានមុខជំនួញកាន់ក្នុងដៃជាច្រើនរួមនឹងគូស្នេហ៍ គឺអ្នកនាង ទេព បូព្រឹក្ស ថែមទៀតផង ៖
១. ក្រុមហ៊ុននាំចូលទឹកអប់ម៉ាក Dit-Way
២. ប្រ៊េនអាវ ATOMAX
៣. ហាងថតរូប Ditway-Film & Photograpy
៤. ក្រុមហ៊ុនគ្រឿងសម្អាង X TBP