ប្លែកទៀតហើយ! រាជិនីក្រមា មាន សូនីតា ច្នៃឈុតជប់លៀងនៅសម័យឆ្នាំ ១៩៦០ ស៊ីវិល័យមិនធម្មតាទេ
ជាការពិតណាស់ មហាជនតាមដានតារាស្រី មាន សូនីតា ច្បាស់ជាបានជ្រាបហើយពីងាររបស់នាង ដែលត្រូវបានមហាជនហៅថា «រាជិនីក្រមា» ក៏ព្រោះតែនាង ជាចំណែកមួយយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយក្រមាខ្មែរទៅកាន់អន្តរជាតិ ព្រមទាំងបើកហាងផ្ទះស្រលាញ់ ដែលច្នៃសម្លៀកបំពាក់ និង របស់ប្រើប្រាស់ផ្សេងពីក្រមាទៀតផង។
លើសពីនោះ រាជិនីក្រមា មាន សូនីតា មិនត្រឹមតែបានបង្ហាញនូវក្រមាតែម្យ៉ាងនោះទេ តែនាងក៏បានជួយសហគមន៍ស្ត្រីឱ្យមានការងារធ្វើពីការតម្បាញក្រមាផងដែរ។
ជារឿយៗ កញ្ញា មាន សូនីតា តែងបង្ហាញនូវក្រមាខ្មែរតាមរយៈសម្លៀកបំពាក់ ដោយបូករួមទាំងបុរាណ និង សម័យផងនោះ ហើយចំណុចនេះ បានធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ និង ក្លាយជាតារាស្រីរមែងបង្ហាញនូវ Fashion ក្រមាដល់មហាជន។
យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា មាន សូនីតា បានបង្ហាញការច្នៃម៉ូដពីក្រមាយ៉ាងស្រស់សោភាជាថ្មី ក្នុង Concept ថ្មីរបស់នាង ដែលវិលទៅរកសម័យកាល ៣ ផ្សេងគ្នា។ តែដំបូងនេះ មាន សូនីតា បានបង្ហាញនូវ ឈុតសម្លៀកបំពាក់ចូលរួមកម្មវិធីជប់លៀងនាពេលរាត្រីរបស់ស្ត្រីក្នុងសម័យឆ្នាំ ១៩៦០ ពិតជាស្រស់ស្អាតទាក់ភ្នែកម្យ៉ាង។
ក្នុងនោះ រាជិនីក្រមា មាន សូនីតា ក៏បានអមនូវសាររៀបរាប់ថា ៖ «ចង់រំឭក ទៅរាត្រីនាសម័យកាលឆ្នាំ ១៩៦០ មានពិធីរាំរែកជប់លៀងមួយយ៉ាងសប្បាយរីករាយ ទាំងការតុបតែងខ្លួន, ការរស់នៅ, ហូបចុកពិតជាមានភាពស៊ីវិល័យ បែបទាន់សម័យកាល និង តាមកាលៈទេសៈ ទាំងសិល្បៈតន្រ្តី គឺសម្បូរបែបខ្លាំងណាស់ ដែលពួកយើងគួរតែងមានមោទកភាពសម្រាប់ប្រជាជនខ្មែរកាលពីសម័យមុន»៕
សូមទស្សនារូបភាពសម័យកាល ១៩៦០ របស់ មាន សូនីតា ខាងក្រោម៖