តាមសារព័ត៌មានក្រៅប្រទសបានឱ្យដឹងថា បណ្តាញសង្គម TikTok អាចនឹងត្រូវដកចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះហើយ ដែលបង្កឱ្យអ្នកប្រើប្រាស់ចំនួនប្រហែល ១៧០ លាននាក់នៅក្នុងប្រទេសកំពុងមានការជ្រួលច្របល់ និង សោកស្តាយ។
ព័ត៌មានបានឱ្យដឹងថា សហរដ្ឋអាមេរិកបានដាក់កំណត់ត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ឱ្យក្រុម ByteDance ជាក្រុមហ៊ុនរបស់ចិន ដែលគ្រប់គ្រងទៅលើ TikTok ដកបណ្តាញសង្គមនេះចេញពីប្រទេសខ្លួន បើសិនជាក្រុមហ៊ុននេះមិនព្រមលក់ភាគហ៊ុនឱ្យសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ខាងតុលាការកំពូលរបស់អាមេរិកកំពុងតែពិចារណាថាតើគួរតែអនុវត្តច្បាប់នេះ ពន្យារពេលបន្ត ឬរំសាយចោលឬយ៉ាងណា។ ដោយឡែក លោក Donald Trump វិញ បានគាំទ្រចំពោះការពន្យារពេលទៅលើការអនុវត្តច្បាប់នេះ ដើម្បីឱ្យមានពេលទៅការចរចារថែមទៀត៕
ប្រភព៖ Thestandard