គង់ ចាន់ស្រមុំ តារាហាយសូរបំផុតនៅស្រុកខ្មែរ ធ្វើខួបកំណើតម្តងៗ លេងស្ទីលស្លៀកពាក់ប្លែកៗមិនជាន់គ្នាទេ
កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាស្រី គង់ ចាន់ស្រីមុំ និង កូនស្រី Momo បានរៀបចំពិធីខួបកំណើតយ៉ាងធំមួយ ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី និង មិត្តភក្ដិស្និទ្ធស្នាលជាច្រើន។
អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិនសរសើរមិនបាន និង តែងលើកមកនិយាយនោះ គិតចាប់តាំងពីថ្ងៃកំណើតខួបអាយុ ១ ឆ្នាំ របស់កូនស្រីកាលពីឆ្នាំ ២០១៩ រហូតដល់កូនស្រីអាយុ ៦ ឆ្នាំ នៅឆ្នាំ ២០២៤ នេះ អ្នកនាង គង់ ចាន់ស្រីមុំ តែងតែជ្រើសរើស concept តុបតែងខ្លួនប្លែកៗមិនជាន់គេនោះឡើយ។ ជាងនេះទៅទៀត មិនត្រឹមតែម្ចាស់ខួបកំណើតប៉ុណ្ណោះទេ ដែលស្លៀកពាក់ប្លែកៗនោះ សូម្បីតែអ្នកចូលរួមក៏ត្រូវរៀបចំខ្លួនឱ្យដូចៗគ្នាដែរ។
១. ឆ្នាំ ២០១៩ តុបតែងជាតួអង្គ Avenger
២. ឆ្នាំ ២០២០ តុបតែងជាអ្នករាំរបាំបាឡេ
៣. ឆ្នាំ ២០២១ តុបតែងដូចរឿងគំនូរជីវចល Frozen
៤. ឆ្នាំ ២០២២ តុបតែងជា Unicorn
៥. ឆ្នាំ ២០២៣ តុបតែងជាតួអង្គរឿងគំនូរជីវចល Sailormoon
៦. ឆ្នាំ ២០២២ តុបតែងជាតួអង្គរឿងគំនូរជីវចល Tinker Bell