កំពុងផ្ទុះចចាមអារ៉ាមទាក់ទងគ្នា ស្រាប់តែរូបស្និទស្នាលរបស់ Lisa និង កូនប្រុសមហាសេដ្ឋី លោក Frédéric Arnault ត្រូវគេទម្លាយ
មួយរយៈចុងក្រោយនេះ មានមតិរបស់អ្នកគាំទ្រជាច្រើនបានចោទសួរចង់ដឹងថា តារាចម្រៀងស្រី Lisa សមាជិក BLACKPINK និង កូនប្រុសរបស់មហាសេដ្ឋី លោក Frédéric Arnault កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាពិតឬយ៉ាងណា ហើយព័ត៌មានចចាមអារ៉ាមស្នេហារបស់អ្នកទាំងពីរបានក្លាយប្រធានបទក្តៅនាពេលបច្ចុប្បន្ន។
បើទោះជាមានព័ត៌មានចុះផ្សាយទាក់ទងនឹងអ្នកទាំងពីរច្រើនក៏ដោយ ប៉ុន្តែ YG Entertainment នៅតែមិនអាចបញ្ជាក់បានអំពីរឿងចចាមអារ៉ាមស្នេហារបស់ Lisa និង លោក Frédéric Arnault ឡើយ ខណៈអ្នកទាំងពីរត្រូវបានគេមើលឃើញថាកំពុងមានទំនាក់ទំនងស្និទស្នាលគ្នារហូតមកដល់ពេលនេះ។
ដូចជាកាលពីពេលថ្មីៗនេះ សមាជិក BLACKPINK រូបនេះ ត្រូវបានគេឃើញអង្គុយក្បែរគ្នានៅក្នុងបន្ទប់រង់ចាំលំដាប់អភិជនដ៏ប្រណីតនៅឯព្រលានយន្តហោះ Los Angeles សហរដ្ឋអាមេរិក។ រូបថតស្និទ្ធស្នាលរបស់ Lisa និង លោក Frédéric Arnault បានទាញយកការចាប់អារម្មណ៍ខ្លាំង រហូតដល់មានអ្នកចែកចាយពេញនៅលើបណ្តាញសង្គម ហើយថែមទាំងនិយាយថា អ្នកទាំងពីរអាចនឹងកំពុងមានទំនាក់ទំនងស្នេហានឹងគ្នាមែន។
អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះនោះ បន្ទាប់ពីមានចចាមអារ៉ាមស្នេហាមក អ្នកទាំងពីរកាន់តែបង្ហាញភស្តុតាងច្បាស់ជាបន្តបន្ទាប់ ធ្វើឱ្យទស្សនិកជនកាន់តែសង្ស័យពួកគេរឹតតែខ្លាំង៕