(វីដេអូ) គាំងណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយថា បានគុំញ៉ាំរបស់មួយនេះដំបូងគេ ពេលមកដល់កម្ពុជា
បើគិតចាប់តាំងពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ មកដល់ពេលនេះ រយៈពេលប្រមាណជា ១០ ថ្ងៃមកហើយ ដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី ៥ នៃ MGI 2022 បានមកដល់កម្ពុជា ក្រោយពីការប្រកួតចប់ និង បន្តបំពេញកាតព្វកិច្ចនៅឯប្រទេសថៃអស់រយៈពេលជាច្រើនខែ។
ក្រោយមកដល់មាតុប្រទេសវិញ បវរកញ្ញាកម្ពុជាជាលំដាប់រងទី ៥ នៃ MGI 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានបង្ហាញវត្តមានជាបន្តបន្ទាប់ក្នុងការងារសង្គម និង ការងារសិល្បៈផងដែរ។
ជាការពិត ក្រោយពីបញ្ចប់ការប្រកួត និង បន្តភារកិច្ចនៅក្នុងប្រទេសថៃ និង ទទួលបានជ័យលាភីលំដាប់រងទី ៥ នៃ MGI 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានក្តីនឹករឭកយ៉ាងខ្លាំងដល់កម្ពុជា មិនថាតែក្រុមគ្រួសារ មិត្តភក្តិ អ្នកគាំទ្រ និង អ្វីជាច្រើនរួមមានអាហារ កន្លែងកម្សាន្តនានាផងដែរ។
ជាក់ស្តែងថ្មីៗនេះ តាមការបង្ហោះ Teaser នៃកម្មវិធី 3 Fun ដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្វើជាតារាកិត្តិយសនោះ បានទម្លាយនូវមុខម្ហូបដំបូងដែលលំដាប់រងទី ៥ នៃ MGI 2022 ស្រស់សោភាខាងលើចង់ញុំាពេលមកដល់កម្ពុជា ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង និង ផ្ទុះសំណើចយ៉ាងខ្លាំង។ ក្នុងនោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឱ្យដឹងថា មុខម្ហូបដែលនាងឃ្លានចង់ញុំាដំបូងគេពេលមកដល់កម្ពុជាគឺ «តៅហ៊ូស្អុយ»៕