(វីដេអូ) សំងំៗ ណាន វីសារ បង្ហាញសកម្មភាពផ្អែមល្ហែមជាមួយនារីរូបស្រស់ម្នាក់ សង្ស័យជាគូស្នេហ៍
និយាយពីអតីតបេក្ខជនដ៏ឆ្នើមនៃកម្មវិធី Cambodian Idol រដូវកាលទី ៤ លោក ណាន វីសារ ដ្បិតតែលោកពុំទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែអតីតបេក្ខជនរូបនេះ បានឆក់បេះដូងមហាជនជាច្រើនជាមួយនឹងសមត្ថភាពរបស់លោក ដែលបច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងពន្លកថ្មីដ៏មានប្រជាប្រិយភាពមួយរូប។
ស្របពេលកំពុងសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈចម្រៀងនេះដែរ មួយរយៈមុន លោក ណាន វីសារ ក៏ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតឯកជនរបស់លោក គឺជុំវិញរឿងរ៉ាវស្នេហា ដែលធ្លាប់ឃើញស្និទ្ធស្នាលផ្អែមល្ហែមខ្លាំងជាមួយតារាស្រី ឌី សូនីត្តា រហូតធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសជាមួយគ្នា។
ដោយឡែក ក្រោយពីស្ងប់ស្ងាត់ទំនាក់ទំនងជាមួយតារាស្រីរូបនេះមួយរយៈធំ ស្រាប់តែថ្មីៗនេះ លោក ណា វីសារ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី ក្រោយពីបានឃើញសកម្មភាពរបស់លោកស្និទ្ធស្នាលខ្លាំងជាមួយនឹងស្រីស្អាតម្នាក់ ដែលលោកបានបង្ហោះលើ TikTok ឃើញសកម្មភាពទៅណាមកណាជាមួយគ្នា និង បង្ហាញពាក្យសម្ដីផ្អែមល្ហែមហូរហែដូចគូសង្សារ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖