សង្ស័យសង្សារជាអា/ប ចង់ពិសោធមើលបត់ជើងធំមិនចាក់ទឹក ស្អែកឡើងភ័យបុកពោះ ព្រោះបាត់លាមកមែនទែន
ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់ បានបង្ហោះរឿងរ៉ាវរបស់ខ្លួននៅតាមបណ្តាញសង្គមហ្វេសប៊ុកដើម្បីឱ្យមហាជនជួយពិចារណា ដោយខ្លួនបានសង្ស័យថាសង្សាររបស់ខ្លួនជាអាប។
បុរសរូបនេះបានរៀបរាប់ឱ្យដឹងថា ឱ្យតែមកដល់ផ្ទះវិញគេចេះតែងងុយដេកដូចជាត្រូវមន្តសណ្តំ បើទោះជាពេលខ្លះចង់នៅនិយាយលេងជាមួយសង្សារក៏ដោយ តែពេលឡើងលើគ្រែគឺដេកលក់ភ្លឹងតែម្តង។ មានពេលមួយនោះ គេងើបមកពាក់កណ្តាលយប់ ហើយដូចជាឃើញសង្សារដេកអត់មានក្បាល លើសពីនេះទៅទៀត ពេលព្រឹកឡើងមកនាងមានក្លិនស្អុយមាត់ខ្លាំង ដួចជាក្លិនលាមក។
បុរសរូបនេះក៏បាននឹកឃើញចង់ពិសោធ ដោយបានបត់ជើងធំមិនចាក់ទឹក ស្រាប់តែព្រឹកឡើងមកលាមកក៏បាត់ទៅ ធ្វើឱ្យកាន់តែសង្ស័យថាសង្សារគឺជាអាប។ យ៉ាងណាមិញ មហាជនជាច្រើនបានចូលទៅខមិនថា ក្លិនមាត់អាចរឿងធម្មជាតិ រួចចំណែករឿងលាមកនោះ សង្សារអាចនឹងចាក់ទឹកឱ្យក៏ថាបាន មិនគួរគិតផ្តេសផ្តាសតែឯងដូច្នេះទេ៕
ប្រភព៖ Khaosod