កុំព្យូទ័រ គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ដោយសារតែក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កុំព្យូទ័របានធ្វើបដិវត្តន៍អាជីវកម្ម ទំនាក់ទំនង និង ការដើរទិញអីវ៉ាន់ ហើយបានផ្តល់ការកើនឡើងដល់យុគសម័យថ្មីនៃទីផ្សារ និង ការតភ្ជាប់ទំនាក់ទំនង។ រហូតមកដល់ពេលនេះ លោកអ្នកប្រហែលជាដឹងហើយថា កុំព្យូទ័រជាម៉ាស៊ីនដ៏អស្ចារ្យមួយ នេះគឺជាការពិតទាំង ៥ នៃកុំព្យូទ័រដែលអ្នកប្រហែលជាមិនដឹង ៖
១. កុំព្យូទ័រដំបូងបង្អស់មានទម្ងន់ជាង ២៧ តោន
ឈ្មោះរបស់វាគឺ ENIAC ហើយវាមានទំហំល្មម ១៨០០ ហ្វីតការ៉េ (ប្រហែល ១៦៧ ម៉ែត្រការ៉េ)។
២. Mouse កុំព្យូទ័រដំបូងគេគឺធ្វើពីឈើ
Mouse ឈើនេះត្រូវបាន Doug Engelbart បង្កើតឡើងនៅឆ្នាំ ១៩៦៤ ។
៣. អ្នកសរសេរកម្មវិធីកុំព្យូទ័រដែលគេស្គាល់ដំបូងគឺជាស្ត្រី
វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលស្រ្តីជាមនុស្សដំបូងដែលសរសេរកម្មវិធីកុំព្យូទ័រ ហើយឈ្មោះរបស់នាងគឺ Ada Lovelace ដែលរស់នៅក្នុងប្រទេសអង់គ្លេស ហើយក៏ជាកន្លែងដែលនាងបានធ្វើការជាគណិតវិទូ និង ជាអ្នកនិពន្ធផងដែរ យ៉ាងណាក៏ដោយនាងមានភាពល្បីល្បាញដោយសារតែធ្វើការលើ «ម៉ាស៊ីនវិភាគ»។
៤. មនុស្សគឺព្រិចភ្នែកតិចបំផុតនៅពេលដែលពួកគេប្រើកុំព្យូទ័រ
ខណៈពេលដែលមនុស្សជាមធ្យមព្រិចភ្នែកប្រហែល ២០ ដង ក្នុងមួយនាទី ក្នុងកាលៈទេសៈធម្មតា ប៉ុន្តែមនុស្សដែលប្រើប្រាស់កុំព្យូទ័រព្រិចភ្នែកតែប្រហែល ៧ ដង ក្នុងមួយនាទីប៉ុណ្ណោះ។
៥. ពួក Hacker សរសេរមេរោគថ្មីប្រហែល ៦០០០ មេរោគជារៀងរាល់ខែ
មេរោគទាំងនេះត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ក្នុងគោលដៅទូលំទូលាយដើម្បីជ្រើសរើសធ្វើប្រព័ន្ធប្រតិបត្តិការផ្សេងៗ ដូច្នេះហើយការរៀនជៀសវាង និង ការពារមេរោគ គឺចាំបាច់ណាស់៕
ប្រភព៖ Computer CPR