អ្នកប្រដាល់សង្ហា Kota Miura លេចមុខក្នុងចម្រៀងលើកដំបូង សម្តែងសមខ្លាំងជាមួយតួស្រី
បន្ទាប់ពីបានឡើងប្រកួតនៅលើសង្វៀនមួយកាលពីខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកប្រដាល់វ័យក្មេងជនជាតិជប៉ុន វ័យ ១៩ ឆ្នាំ Kota Miura បានធ្វើឱ្យរង្គោះរង្គើអស់បេះដូងមហាជនអ្នកគាំទ្រ ដោយសារតែរូបសម្រស់ស្រស់ និង សមត្ថភាពប្រដាល់យ៉ាងជំនាញ។
ក្រោយពីបានឡើងសង្វៀនមួយនេះរួចមក កំលោះសង្ហា Kota ក៏កាន់តែមានប្រជាប្រិយមិនតិចឡើយ ភាពល្បីល្បាញរបស់គេបានសាយភាយយ៉ាងច្រើនទៅក្រៅប្រទេស ទាក់អស់ចិត្តអ្នកគាំទ្រស្រីៗ។ យ៉ាងណាមិញ ដោយសារតែប្រជាប្រិយភាព ក៏ដូចជាភាពស្រស់សង្ហាបែបនេះហើយ ទើបមហាជនមួយចំនួនចង់ឃើញកំលោះរូបនេះឈានជើងចូលវិស័យសិល្បៈខ្លាំងណាស់ ហើយម្នាក់ៗក៏គាំទ្រគេយ៉ាងពេញទំហឹងដែរ។
ដោយឡែក ក្រោយពីនោះ គេក៏បានឃើញកំលោះ Kota ចាប់ផ្តើមថតផ្សាយពាណិជ្ជកម្មឱ្យប្រ៊េនមួយចំនួនផងដែរ ហើយជាពិសេសថ្មីៗនេះគេក៏បានលេចមុខនៅក្នុងវីដេអូចម្រៀងមួយជាលើកដំបូងទៀតផង។
ចម្រៀងមួយបទនេះ គឺត្រូវបានច្រៀងដោយតារាចម្រៀងជនជាតិជប៉ុនវ័យក្មេងមួយរូប ហើយចំណែកវីដេអូវិញ គឺកំលោះ Kota ជាតួប្រុសផ្ទាល់ ដែលគេបានសម្តែងបានល្អណាស់ បើទោះបីជានេះទើបជាការសម្តែងលើកទីមួយក៏ដោយ ពោលគឺដាក់មនោសញ្ចេតនាបានល្អណាស់។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រមួយចំនួនពិតជាសប្បាយចិត្តមិនស្ទើរឡើយ ព្រោះ Kota កំពុងតែដុសខាត់ជាមួយនឹងសមត្ថភាពថ្មីហើយ៕
សូមទស្សនាវីដេអូខាងក្រោម៖