មិនធម្មតា! ក្រុមនារីថ្មី «Baby Monster» ដែល YG បញ្ចេញថ្ងៃមុន មានសមាជិកម្នាក់ជាជនជាតិថៃ វ័យទើបតែ ១៤ ឆ្នាំ
កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ផលិតកម្ម YG បានប្រកាសក្រុមថ្មីជាផ្លូវការ ដែលមានឈ្មោះថា «Baby Monster» បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំពីសកម្មភាពថ្មីៗរបស់ពួកគេដែលត្រៀមនឹងមានខាងមុខនេះ។ ក្រុមចម្រៀងនារីថ្មីមួយនេះផងដែរ មានសមាជិកចំនួន ៧ នាក់ សុទ្ធតែវ័យក្មេងៗ។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេទៅទៀតនោះគឺមានសមាជិកម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា Canny Phondechaphiphat ហៅ Chikita ជាជនជាតិថៃ ដូចទៅនឹងរៀមច្បង Lisa សមាជិកក្រុម BlackPink ផងដែរ។ Chikita បានកើតនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០០៩ ដោយគិតមកដល់ពេលនេះ មានវ័យត្រឹម ១៤ ឆ្នាំតែប៉ុណ្ណោះ។
គួរឱ្យដឹងផងដែរ មានប្រភពមួយចំនួនបានបញ្ជាក់ថា នាងគឺជាប្អូនស្រីរបស់តារាថៃលោក Copper Dechawat ដែលជាជាតន្ត្រីករ និង ជាតារាសម្ដែងមកពីខេត្តនគររាជសីមា ប្រទេសថៃ ដែលល្បីក្នុងកម្មវិធី The Star Idol៕
ប្រភព៖ kprofiles