បែកស្នេហ៍ចាស់បាន ១ ឆ្នាំ ឥឡូវ Shawn មកផ្ទុះចចាមអារ៉ាមមានស្នេហ៍ថ្មីនឹងស្រ្តីម្នាក់អាយុជិតស្មើម្តាយ
ក្រោយពីបានចែកផ្លូវពីអតីតសង្សារចាស់តារាស្រី Camila មកប្រហែលមួយឆ្នាំ គេឃើញថាតារាប្រុស Shwan Mendes នៅមិនទាន់មាននរណាម្នាក់មកស្អំបេះដូងទៅឡើយទេ។
ទើបតែថ្មីៗនេះ លោកមើលទៅប្រហែលជារកស្នេហ៍ថ្មីឃើញហើយ ដោយគេសង្ស័យថាលោកកំពុងមានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងស្រ្តីម្នាក់អាយុ ៥០ ឆ្នាំ ពោលគឺអាយុបងលោករហូតដល់ជិត ៣០ ឆ្នាំឯណោះ។
ស្រ្តីរូបនេះ មានឈ្មោះថា Jocelyne Miranda ត្រូវបានគេដឹងថា ជាគ្រូពេទ្យជំនាញខាងចាប់សរសៃមួយរូប។ Shwan និង Jocelyn បានស្គាល់គ្នាជាយូរមកហើយ ដោយនាងបានព្យាបាលរក្សាឱ្យ រហូតមក ព្រមទាំងធ្លាប់បានដើរតាមព្យាបាលលោកនៅតាមការប្រគំតន្រ្តីជុំពិភពលោកផងដែរ។
ក្នុងនោះ គេមិនដឹងថាទំនាក់ទំនងរបស់អ្នកទាំងពីរពីមុនមកយ៉ាងណានោះទេ ប៉ុន្តែថ្មីៗនេះវាធ្វើឱ្យគេសង្ស័យថាពួកគេប្រាកដជាមានអ្វីម្យ៉ាង ព្រោះមួយរយៈក្រោយនេះគេបានឃើញទាំងគូបណ្តើរគ្នាចេញទៅក្រៅញឹកញាប់ មើលទៅកាយវិការស្និទ្ធស្នាលខ្លាំងគួរសម ហើយខណៈបេះដូង Shawn កំពុងតែទទេស្អាតបែបនេះទៀត គឺរឹតតែធ្វើឱ្យមហាជនអត់គិតមិនបានឡើយ។
យ៉ាងណាមិញ នៅមិនទាន់មានការបកស្រាយចេញពីប្រភពណាមួយ ឬ សាមីខ្លួនផ្ទាល់នៅឡើយទេ តែទោះយ៉ាងណាក៏ដោយ មហាជនអ្នកគាំទ្រក៏ហាក់ពេញចិត្តផងទំនាក់ទំនងរបស់ លើកនេះផងដែរ បើទោះជាអាយុឃ្លាតគ្នាច្រើនក៏ដោយ៕