បេះដូងខ្ទេចខ្ទាំ! ដាឡែត អស់ឱកាសបន្តនៅផ្ទះបាយ អ្នកគាំទ្រក្តុកក្តួលផង Sad ផង ឯ ម៉ាលីន គិតតែយំស្តាយ
កាលពីរាត្រីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានឈានមកដល់សប្តាហ៍ទី ១៩ ហើយ ដោយសប្តាហ៍នេះក្នុងចង្ក្រាន MasterChef មានទាំងភាពរីករាយ អស់សំណើច និង ទឹកភ្នែកសោកសៅរួមគ្នា។
ក្រោយពីការប្រកួតអស់ជាច្រើនសប្តាហ៍ និង នៅសល់បេក្ខជនជើងខ្លាំងចំនួន ៩ រូប ឈានមកដល់សប្តាហ៍ទី ១៩ នេះ គឺបេក្ខជន ដែលបានចាកចេញបន្តក្នុងសប្តាហ៍នេះ គឺលោក ចៅ ដាឡែត ដែលមកពីខេត្តពោធិ៍សាត់។
ជាការពិត ការចាកចេញរបស់លោក ចៅ ដាឡែត បានធ្វើឱ្យអ្នកគាំទ្រមានការសោកស្តាយយ៉ាងខ្លាំង ក៏ព្រោះតែបេក្ខជនរូបនេះ មិនត្រឹមតែមានថ្វីដៃក្នុងការចម្អិនម្ហូបល្អនោះទេ តែលោក ចៅ ដាឡែត ទទួលបានប្រជាប្រិយភាព និង ការស្រឡាញ់ចូលចិត្តខ្លាំងពីអ្នកទស្សនាផងដែរ។
ម្យ៉ាងវិញទៀត អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាក្តុកក្តួល និង ខ្លះមិនអាចទប់ទឹកភ្នែកបាននោះ ក្រោយពីឃើញ កញ្ញា ម៉ាលីន ដែលជាបេក្ខជនជិតដិតខ្លាំងនឹងលោក ចៅ ដាឡែត បានបង្ហាញអារម្មណ៍សោកសៅ និង បង្ហូរទឹកភ្នែកក្នុងការចាកចេញពីកម្មវិធីរបស់ លោក ចៅ ដាឡែត នាសប្តាហ៍នេះ។
កញ្ញា ម៉ាលីន បានរៀបរាប់ថា ៖ «នាងពិបាកទទួលយកខ្លាំង ព្រោះនាងតែងមានសង្ឃឹមថា លោក ដាឡែត អាចឆ្លងផុតបានជាមួយគ្នា។ នាងមានអារម្មណ៍ច្របូកច្របល់ខ្លាំង សឹងតែឈរមិនជាប់»៕