សក់សជូនដំណើរសក់ខ្មៅ! ឪពុកម្តាយក្មេករបស់ Om យំក្ដុកក្ដួលនៅក្បែរមឈូសកូនប្រសាមុនថ្ងៃបូជា
ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ គឺជាថ្ងៃដែលមហាជនអ្នកគាំទ្រ និង រង្វង់សិល្បៈរបស់ថៃបានទទួលដំណឹងដ៏សោកស្តាយមិននឹកស្មាន គឺតារាប្រុសលោក Om Akkaphan បានទទួលមរណភាពនៅក្នុងវ័យ ៣៩ ឆ្នាំ ដោយសារតែជំងឺមហារីកសាច់ដុំបេះដូងបេះដូង។
យ៉ាងណាមិញ សពរបស់លោកត្រូវបានគេធ្វើពិធី និង តម្កល់ទុកនៅក្នុងវត្តមួយកន្លែងនាក្រុងបាងកក ដើម្បីឱ្យមហាជនទាំងឡាយ ក៏ដូចជាមិត្តៗរួមសិល្បៈបានមកចូលរួមជាលើកចុងក្រោយផងដែរមុននឹងធ្វើការបូជានៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ ស្អែកនេះ។
យ៉ាងណាមិញ នៅថ្ងៃសូត្រអភិធម្មថ្ងៃចុងក្រោយរបស់ Om គេបានឃើញទិដ្ឋភាពដ៏គួរឱ្យរំជួលចិត្តមួយទៀតហើយ គឺឪពុកម្តាយក្មេកជនជាតិបរទេសរបស់លោក បានធ្វើដំណើរមកចូលរួមពិធី ហើយក៏បានសម្រក់ទឹកភ្នែកដោយក្តីសោកស្តាយក្តុកក្តួលយ៉ាងខ្លាំងនៅជិតមឈូសរបស់កូនប្រសា ដែលធ្វើឱ្យអ្នកចូលរួមទាំងឡាយ ឃើញហើយទប់ទឹកភ្នែកមិនជាប់ដូចជាគ្នា។ដោយឡែក ទឹកភ្នែកទាំងនេះបញ្ជាក់ថាឪពុកម្តាយក្មេកទាំងគូ ពិតជាស្រឡាញ់អាណិត Om ខ្លាំងណាស់ តែគួរឱ្យសោកស្តាយនិស្ស័យក៏អស់ត្រឹមនេះ មិនអាចឱ្យពួកគេរួមរស់់ជាគ្រួសារតែមួយបានពេញមួយជីវិត៕
ប្រភព៖ Thairath