ក្ដៅៗ! ចាប់ពីស្អែក កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ច្រើន រីឯតំបន់ ២ នេះ ត្រូវប្រយ័ត្នជំនន់ទឹកភ្លៀង
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ព្រមទាំងជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅបណ្តាខេត្ត ក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ៦-៩ ខែកញ្ញា និងនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី ៧-៩ ខែកញ្ញា។
ទន្ទឹមនោះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងផងដែរថា ចាប់ពីថ្ងៃទី ៧-១៣ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប និងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះតំបន់ខ្លះក៏មានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖