កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ សារព័ត៌មានកូរ៉េបានចេញផ្សាយដំណឹងដ៏តក់ស្លុតមួយថា Influencer និង ជា broadcaster ល្បីឈ្មោះ Lee Hee Chul បានទទួលមរណភាពទៅហើយកាលពីថ្ងៃទី ០៧ ខែមករា ក្នុងវ័យ ៤០ ឆ្នាំ។
តាមព័ត៌មានបានឱ្យដឹងថា លោក Lee Hee Chul បានសម្រាកព្យាបាលជំងឺរ៉ាំរ៉ៃរបស់ខ្លួននៅមន្ទីរពេទ្យកាលពីសប្ដាហ៍កន្លងទៅ ប៉ុន្តែលោកស្រាប់តែជួបបញ្ហាគាំងបេះដូងរហូតលាចាកលោកភ្លាមៗ ទុកឱ្យមិត្តរួមសិល្បៈ និង ក្រុមគ្រួសារ មានការតក់ស្លុត និង សោកស្ដាយជាពន់ពេក។
គួរបញ្ជាក់ថា លោក Lee Hee Chul ក្រៅពីជា broadcaster និង influencer ដ៏ល្បីឈ្មោះហើយនោះ លោកក៏ធ្លាប់ជាអតីតអ្នកថតរូប ជា visual director របស់ក្រុមចម្រៀង CLASS:y និង ជាម្ចាស់ភោជនីយដ្ឋានដ៏ជោគជ័យម្នាក់ផងដែរ។ Lee Hee Chul ផ្ទុះប្រជាប្រិយភាពមានគេស្គាល់កាន់តែច្រើន ក្រោយលោកបង្ហាញខ្លួនចូលរួមកម្មវិធី «Mr. Househusband Season 2» របស់ទូរទស្សន៍ KBS2៕
ប្រភព៖ Koreaboo