ទៅបាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង
ខេត្តបាត់ដំបង ជាខេត្តដែលមានសក្តានុពលទេសចរច្រើនអនេក និង មានកន្លែងកម្សាន្តល្បីៗមិនចាញ់ខេត្តដទៃឡើយ រួមមានទាំងតំបន់ទេសចរធម្មជាតិ និង កែច្នៃដ៏សម្បូរបែប ជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តទឹកដីដ៏មនោរម្យនេះឥតដាច់។
ប្រសិនបើប្រិយមិត្តបានទៅលេងកម្សាន្តខេត្តបាត់ដំបង កុំព្រួយបារម្ភរៀងកន្លែងដើរលេង ព្រោះខេត្តនេះសម្បូរដូចរៀបរាប់ខាងលើណាស់ ហើយថ្មីៗនេះផងដែរ តាមរយៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបង្ហាញពីគោលដៅទេសចរណ៍ ដែលស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង រាប់ត្រួសៗជិត ១០ កន្លែងឯណោះ ដែលមានដូចជា ៖
១. រមណីយដ្ឋានប្រាសាទបាណន់ Banan Resort
២. ឡូរីជើងភ្នំបាណន់ Banan Bamboo Train
៣. រមណីយដ្ឋានភ្នំសំពៅ Phnom Sampov Resort
៤. ទំនប់អាងកំពីងពួយ Kamping puoy dam
៦. ស្ពានយោលចង្ហូរថ្ម Chonghor Thmor Suspension Bridge
៨. ជ្រឹងបាយដំរាំ Baydamram Bat
៩. ស្ពានយោលកំពង់ឆ្លង Kampong Chlong Suspension Bridge
ប្រភព ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង