ដូចចិត្តព្រះ! អ្នកកើតចំថ្ងៃមួយនេះពូកែក្រែងចិត្តគេ សូម្បីគេជំពាក់លុយមិនហ៊ានទារ ខ្លាចគេអន់ចិត្តឈប់និយាយរក
ក្នុងចំណោមថ្ងៃទាំង ៧ ចន្ទដល់អាទិត្យ មានអ្នកកើតនៅក្នុងថ្ងៃមួយដែលជាមនុស្សចិត្តទន់បំផុត ហើយពូកែគិតដល់អារម្មណ៍អ្នកដទៃជាងខ្លួនឯង ធ្វើអ្វីមួយក៏គិតពីគេមុនខ្លួនឯងរហូត ជាពិសេសទៅទៀតនោះ បើរឿងគេជំពាក់លុយវិញ គឺមិនងាយនឹងហ៊ានទារគេវិញនោះទេ។
បើតាម Master Chang ដែលជាគ្រូហោរាដ៏ល្បីរបស់ថៃបានឱ្យដឹងថា ម្នាក់ៗនោះគឺជាអ្នកកើតចំថ្ងៃសុក្រនេះឯង។ Master Chang បានបញ្ជាក់ថា មនុស្សកើតថ្ងៃសុក្រនេះ តែងតែចិត្តល្អចង់ជួយគេ ឬ ឱ្យគេខ្ចីលុយជារឿយៗដោយមិនគិតមុខក្រោយវែងឆ្ងាយឡើយ ហើយបើឱ្យហើយ គេតែងតែសងវិញយឺត ឬ មិនសងតែម្តង ព្រោះមនុស្សនេះជាមនុស្សមិនហ៊ានទារលុយគេ ទាំងដែលខ្លួនឯងជាម្ចាស់បំណុល ដោយសារតែខ្លាចចិត្ត ខ្លាចប៉ះពាល់ដល់អារម្មណ៍គេ។
ចំពោះអ្នកកំពុងអាន ដែលកើតចំថ្ងៃសុក្រនេះ តើមានប៉ុន្មានភាគរយដែលដូចការលើកឡើងនេះ?