Ploy Chompoo រំភើបហូរទឹកភ្នែកសស្រាក់ ក្រោយទទួលបានភាពយុត្តិធម៌លើរឿងក្ដីរាប់ឆ្នាំ
កាលពី ៣ ឆ្នាំមុន កំពូលតារាចម្រៀងស្រីកូនកាត់ Jannine Weigel (Ploy Chompoo) ត្រូវបានផលិតកម្មចាស់ នៅប្រទេសម៉ាឡេស៊ីរបស់នាង បានដាក់ពាក្យបណ្តឹងទៅកាន់នាង ដោយចោទពីបទបំពានលើកិច្ចសន្យា ធ្វើឱ្យតារាស្រីរូបនេះប្តឹងបកទៅវិញ ពីបទគ្មានភស្តុតាងត្រឹមត្រូវ និង បដិសេធគ្រប់ករណី ដែលខាងផលិតកម្មចាស់បានចោទប្រកាន់មកកាន់នាងនោះ។
យ៉ាងណាមិញ បន្ទាប់ពីមានការប្តឹងផ្តល់គ្នាអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះ តារាចម្រៀង Ploy បានឡាយវីដេអូប្រាប់ដំណឹងល្អដល់មហាជនអ្នកគាំទ្រថា ពេលនេះ ខាងតុលាការបានចេញដីកាការពារនាង មិនឱ្យផលិតកម្មចាស់ធ្វើទង្វើអ្វីដែលប៉ះពាល់ដល់ការងាររបស់នាងឡើយ ព្រោះកន្លងមក ៣ ឆ្នាំ ដោយសារតែរឿងនេះ នាងគ្មានសិទ្ធិចេញអាល់ប៊ុមចម្រៀងខ្លួនឯងឡើយ។
បន្ទាប់ពីទទួលបានដំណឹងនេះហើយ មិនត្រឹមតែសាមីខ្លួននោះទេ ដែលរំភើបរហូតស្រក់ទឹកភ្នែក តែសូម្បីតែមហាជនអ្នកគាំទ្រក៏រំភើបជំនួសដែរ ព្រោះជិតបានស្តាប់ចម្រៀងផ្ទាល់របស់ Ploy ឆាប់ៗនេះវិញហើយ៕