អបអរសាទរ! សំអន ក្លាយជាម្ចាស់ពាន MasterChef Cambodia រដូវកាលទី ៣
ក្រោយពីប្រកួតតាំងពីវគ្គជម្រុះតាមបណ្តាខេត្ត ដើម្បីស្វែងរក Top 25 មកបង្ហាញសមត្ថភាពក្នុងចង្ក្រាន MasterChef Cambodia រដូវកាលទី ៣ និង ប្រកួតអស់ជាច្រើនសប្តាហ៍ ទីបំផុតកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ពិភពលោកមួយនេះ បានស្វែងរកឃើញម្ចាស់ពានហើយ។
ក្នុងនោះ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ វគ្គផ្តាច់ព្រ័ត្រកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានធ្វើឱ្យមហាជនរំភើបចិត្ត និង បុកពោះយ៉ាងខ្លាំង ខណៈ Top 3 រួមមាន កញ្ញា ម៉ាលីន, អ្នកនាង លីនដា និង លោក សំអន សុទ្ធសឹងតែជាជើងខ្លាំង។
ក្រោយពីប្រកួតជាច្រើនវិញ្ញាសា ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជន ដែលត្រូវជម្រុះដំបូង គឺកញ្ញា ម៉ាលីន រីឯ លោក សំអន និង អ្នកនាង លីនដា បន្តវិញ្ញាសាបន្ទាប់ ដើម្បីប្រកួតយកពាន និង Top 2។
ជាក់ស្តែង ក្រោយចង្ក្រានបាយ MasterChef Cambodia រដូវកាលទី ៣ កាន់តែក្តៅទៅៗហើយនោះ ចុងក្រោយ បេក្ខជន ដែលធ្វើបានល្អបំផុតនៅវគ្គចុងក្រោយបានក្លាយទៅជាម្ចាស់ពាន គឺលោក ឃួន សំអន មកពីខេត្តបន្ទាយមានជ័យ៕