ស្អាតឆ្លាតពូកែ! តារាប្រុសស្រីវ័យក្មេងច្រើនរូប ជាប់បាក់ឌុបឆ្នាំ ២០២២ បាននិទ្ទេសសុទ្ធតែល្អៗ
ក្រោយពីទន្ទឹងរង់ចាំ អស់រយៈពេលជិតកន្លះខែមក នៅថ្ងៃទី ២២ និង ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ ការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅទូទាំងរាជធានី និង ខេត្តត្រូវបានចេញជាផ្លូវការហើយ តាមរយៈទំព័រផេកហ្វេសប៊ុកក្រសួងអប់រំ។ ជាមួយការប្រកាសលទ្ធផលនេះដែរ មានសិល្បករ សិល្បការិនីជាច្រើនរូប ដែលបានប្រឡងក៏ទទួលបានលទ្ធផលរួចហើយ ដោយក្នុងនោះមានលទ្ធផលល្អច្រើន មានដូចជា ៖
១. តារាសម្តែង អាង សុជាតា ទទួលបាននិទ្ទេស D
២. តារាចម្រៀង ពេជ្រ ថៃ ទទួលបាននិទ្ទេស C
៣. តារាចម្រៀង ចាន់ សុបញ្ញា ទទួលបាននិទ្ទេស C
៤. Content Creator កញ្ញា Jasmine ទទួលបាននិទ្ទេស C
៥. Content Creator កញ្ញា MPJ ទទួលបាននិទ្ទេស C
៦. ជ័យលាភីរងទី ២ MGC 2020 សារុំ ចន្ថា ទទួលបាននិទ្ទេស D