ទីបំផុត! តួឯកប្រុសរូបសង្ហា Paing Takhon បង្ហាញមុខម្ចាស់បេះដូងហើយ ជានារីមានលក្ខណៈសម្បត្តិគ្រប់
និយាយពីតារាសម្ដែងប្រុសរូបសង្ហាមីយ៉ាន់ម៉ា Paing Takhon កន្លងមកមិនត្រឹមតែឆក់បានការចាប់អារម្មណ៍គាំទ្រពីជីវិតសិល្បៈ និង រូបរាងដ៏ស្រស់សង្ហារបស់លោកទេ តែមួយរយៈក្រោយនេះ តារាប្រុសរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍លើរឿងរ៉ាវស្នេហារបស់លោកទៀតផង។
ពិតណាស់ មួយរយៈក្រោយ លោក Paing Takhon តែងត្រូវបានមហាជនចាប់អារម្មណ៍សង្ស័យថារូបលោកមានម្ចាស់បេះដូងរួចហើយ បើតាមរយៈរូបភាព និង វីដេអូផ្សេងៗ ដែលគេបានឃើញសកម្មភាពរបស់លោកស្និទ្ធស្នាលជាមួយនឹងនារីរូបស្រស់ម្នាក់ គ្រាន់តែមិនទាន់បើកបង្ហាញជាសាធារណៈពីទំនាក់ទំនងស្នេហ៍លើបណ្ដាញសង្គមរបស់លោក។
ដោយឡែក ថ្មីៗនេះ Paing Takhon បានធ្វើឱ្យមហាជនអ្នកគាំទ្ររបស់លោកទាំងក្នុង និង ក្រៅប្រទេស ហាក់មានការភ្ញាក់ផ្អើល និង បង្ហាញការអបអររំភើបជំនួស ក្រោយបានឃើញលោកបង្ហោះរូបភាពមួយសន្លឹកជាមួយនារីស្រស់ស្អាតម្នាក់ ជារូបភាពជាគូដ៏ស្និទ្ធស្នាលលើទឹកដីកម្ពុជា ដ្បិតតែមិននិយាយបញ្ជាក់ថាជាអ្វីនឹងគ្នា ប៉ុន្តែតាមរយៈរូបភាពស្និទ្ធស្នាលភ្ជាប់ជាមួយនឹង Caption រូបបេះដូងនេះ ធ្វើឱ្យអ្នកគាំទ្រយល់ច្បាស់ថា ពិតជាគូស្នេហ៍របស់លោកមិនខាន៕