ដំណឹងល្អ! ចាប់ពីថ្ងៃបិណ្ឌ ១ ថ្លៃសាំង និងម៉ាស៊ូត ចុះថ្លៃ ៣០០ រៀល
នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤៤០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥២០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃធ្លាក់ថ្លៃជាងសប្ដាហ៍មុនដល់ទៅ ៣០០ រៀល ដោយតម្លៃសាំងធម្មតាកាលពីសប្ដាហ៍មុនមានតម្លៃ ៤៧០០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការធ្លាក់ថ្លៃចំនួន ៣០០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុនថ្លៃប្រេងម៉ាស៊ូតមានតម្លៃដល់ទៅ ៥៥០០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖