ឃើញសម្រស់នៅក្មេង តែបេក្ខភាពឆ្នើម MasterChef លីនដា មានកូនស្រីធំទន្ទឹមខ្លួន ហើយមានដល់ចៅទៀត
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា និង សរសើរពីបេក្ខជន ដែលបានចូលរួមក្នុងរដូវកាលនេះ ពិតជាមានសមត្ថភាព។
ក្នុងនោះ បេក្ខភាព លីម លីនដា មកពីរាជធានីភ្នំពេញ ក៏ត្រូវបានមហាជនគាំទ្រយ៉ាងខ្លាំងណាស់ដែរ ពីស្នាដៃចម្អិនម្ហូបរបស់អ្នកនាងនៅក្នុងចង្ក្រានបាយ MasterChef។ លើសពីនោះ សូម្បីតែបេក្ខជនចូលរួមប្រកួតជាមួយគ្នា ភាគច្រើនក៏ស្រឡាញ់ពេញចិត្តដល់បេក្ខជន លីម លីនដា រហូតម្នាក់ៗហៅអ្នកនាងថា «Mommy»។
ជាការពិតណាស់ ក្នុងចំណោមបេក្ខជនចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បេក្ខជន លីម លីនដា ជាបេក្ខជនមួយរូបមានអាយុច្រើនជាងគេក្នុងការប្រកួតនេះ ដោយអ្នកនាងមានវ័យ ៤៩ ឆ្នាំ ប៉ុន្តែបើទោះជាមានវ័យច្រើនគេបន្តិចមែន អ្នកនាង លីម លីនដា គឺមិនចាស់តាមវ័យនោះទេ។
ងាកទៅកាន់ជីវិតឯកជនឯនោះវិញ បេក្ខជន លីម លីនដា មានកូនស្រីចំនួន ២ នាក់ មានសម្រស់ស្រស់ស្អាតមិនចាញ់ម្តាយនោះទេ។ ម្យ៉ាងវិញទៀត កូនស្រីច្បងរបស់អ្នកនាងក៏បានរៀបការ និង មានកូនប្រុសមួយរូប ហៅអ្នកនាងថាលោកយាយទៅហើយ ប៉ុន្តែបើទោះជាមានចៅហើយក្តី បេក្ខជន លីម លីនដា គឺនៅតែស្រស់ស្អាតក្មេងជាងវ័យដដែល៕