ឱកាសកម្រ! ព្រឹត្តិការណ៍មហោស្រព បុរាណខ្មែរ នាំយករឿងប្រវត្តិសាស្ត្រមកសម្ដែងជូនទស្សនិកជន
ព្រឹត្តិការណ៍មហោស្រព បុរាណខ្មែរ នាំយកនូវទស្សនីភាពរឿងព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរៈក្សត្រទាំង៣អង្គ បានចាប់ផ្ដើមធ្វើការហាត់សមជាលើកដំបូង ដែលមាន សិល្បការិនីចូលរួមប្រមាណ ២០០ នាក់។
មហោស្រព បុរាណខ្មែរ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ ខណៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងនាំយកនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ និងជាព្រឹត្តិការណ៍សិល្បៈក្បាច់បុរាណដ៏ធំមួយដោយមានសិល្បការិនីចូលរួមសម្ដែងប្រមាណ ២០០នាក់ ដែលដឹកនាំសម្ដែងដោយ សាលាសិល្បៈវប្បធម៌ យុវណ្ឌី។
ការហាត់សមលើកដំបូង គឺមានសិល្បករសិល្បការិនីដែលជាតួអង្គដ៏សំខាន់ៗជាច្រើន ត្រៀមសម្ដែងក្នុងទស្សនីយភាពរបាំក្បាច់បុរាណខ្មែរដ៏អស្ចារ្យ ក្នុងនោះរួមមានកញ្ញា ព្រះកាយច័ន្ទ ដែលជាតួអង្គមួយនៃទស្សនីយភាព និងនាដការីជាច្រើនទៀតដែលជាតួអង្គសំខាន់ផងដែរ។ មិនតែប៉ុណ្ណោះ វីរៈសិល្បករ និងវីរៈសិល្បការិនីរួមមាន អ្នកគ្រូ ហ៊ឹម ស៊ីវន, លោកគ្រូ យ៉ាន បូរិន, លោកគ្រូ ឯក ស៊ីដេ …ក៏មានវត្តមានចូលរួមច្រៀងកំដរផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះផងដែរ ហើយកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវទស្សនីយភាពដ៏ប្លែកអស្ចារ្យ ជាចំណីអារម្មណ៍មួយដែលថ្មីជូនដល់ទស្សនិកជន។ ។
អ្នកគ្រូ លោកគ្រូ និងសិល្បករទាំងអស់ពិតជាមានសេក្ដីសោមន្សរីករាយជាអនេក ដែលកម្មវិធី មហោស្រពបុរាណខ្មែរ បាននាំយកទស្សនីយភាព ជាមួយអារម្មណ៍ថ្មី និងអស្ចារ្យជាងមុន ជូនដល់ទស្សនិកជនចូលរួមទស្សនាទាំងអស់គ្នា។
📩 លោកអ្នកអាចជាវសំបុត្របាននៅសាលាមហោស្រពកោះពេជ្រ ចាប់ពីថ្ងៃនេះតទៅចាប់ពីម៉ោង ១០៖៣០នាទីព្រឹក ដល់ ១៩៖០០នាទីល្ងាច មិនតែប៉ុណ្ណោះ សំបុត្រក៏មានដាក់លក់តាមរយៈកម្មវិធី LIVE. by Wonderpass ផងដែរ តាមរយៈតំណភ្ជាប់នេះ live.wonderpass.asia/event/uyfc_jayavarman_vii ។
#ចំនួនសំបុត្រមានកំណត់ ⚠️
✨ តម្លៃសំបុត្រ
🧡តំបន់ពិសេស VIP តម្លៃ ១០០,០០០រៀល
💚តំបន់ពណ៌បៃតង GREEN ZONE តម្លៃ ៤០,០០០រៀល
💙តំបន់ពណ៌ខៀវ BLUE ZONE តម្លៃ ២០,០០០រៀល
🩷តំបន់ពណ៌ផ្កាឈូក PINK ZONE តម្លៃ ១០,០០០រៀល
❗️សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកលេខ ០៨៥ ៧៨១ ៧៣៦❗️
លើសពីចូលរួមទស្សនា លោកអ្នកក៏បានរួមចំណែកអភិរក្ស គាំទ្រ និងលើកស្ទួយគុណៈតម្លៃដ៏វិសេសនៃសិល្បៈវប្បធម៌ខ្មែរផងដែរ៕