កីឡាករខ្មែរកូនកាត់អាមេរិក ២ រូប សង្ហាខ្លាំង អ្នកគាំទ្រឃើញហើយបាក់ចិត្តស្នេហ៍ព្រោងព្រាត
នៅខ្វះតែ ១ ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ នឹងបើកការប្រកួតហើយ ដោយឆ្នាំនេះកម្ពុជាជាម្ចាស់ផ្ទះនៃការរៀបចំ។ ជិតដល់ថ្ងៃប្រកួតនេះ គេឃើញថា កីឡាករខ្មែរម្នាក់ៗពិតជាបានខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ដើម្បីអាចដណ្តើមយកមេដាយជូនប្រទេសជាតិ។ ជាមួយគ្នានោះ ក៏មានមហាជនអ្នកគាំទ្រមួយចំនួនកំពុងតែផ្ទុះការចាប់អារម្មណ៍នឹងរូបសម្រស់របស់កីឡាករជម្រើសជាតិ ២ រូប ដែលជាកូនខ្មែរកាត់អាមេរិក ដោយម្នាក់ៗមានសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់តារាភាពយន្តឡើយ។ ក្នុងនោះរួមមាន៖
១.កីឡាករបាល់ទាត់ នីក ថេឡរ ( Nick Taylor )
កីឡាករ នីក ថេឡរ ជាកូនកាត់ខ្មែរអាមេរិកមានឪពុកជាជនជាតិអាមេរិក ម្តាយជនជាតិខ្មែរ។ កីឡាកររូបនេះកើត និង ធំធាត់នៅសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់នៅកម្ពុជា។ កន្លងមក កីឡាករកូនកាត់ខ្មែរ និង អាមេរិករូបនេះ បានធ្វើឱ្យមហាជនជាច្រើនតែងលួចកួចចិត្តបេតី ដោយសាររូបសម្បត្តិស្រស់សង្ហាខ្លាំង និង មុខមានមន្តស្នេហ៍របស់គេ។
២.កីឡាករហែលទឹក សុវណ្ណ មនត្រស (Sovann Montross)
សុវណ្ណ មនត្រូស ( Sovann Montross ) ជាកីឡាករហែលទឹកជម្រើសជាតិខ្មែរ ជាកូនកាត់ខ្មែរ-អាមេរិក ដែលមានឪពុកជនជាតិអាមេរិក និង មានម្តាយជនជាតិខ្មែរ។ កីឡាកររូបនេះកើត និង ធំធាត់នៅស្រុកខ្មែរ ដូចនេះហើយទើបរូបគេអាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។ បច្ចុប្បន្ន សុវណ្ណ មានអាយុ ២០ ឆ្នាំ។ បើនិយាយពីរូបសម្រស់វិញ លោកបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនអួតសរសើរពីមុខមាត់ដ៏ស្រស់សង្ហា កាយសម្បទាមាំមួន សាច់ដុំកង់ៗ របស់លោកស្ទើរតែគ្រប់ៗគ្នា៕