ចូលរួមរំលែកទុក្ខ! ថមមី និង សួស វីហ្សា ជួបទុក្ខធំបាត់បង់អ្នកម្តាយ អ្នកម្តាយក្មេកគ្មានថ្ងៃត្រឡប់
កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បៈជាច្រើនមានក្តីរន្ធត់ចិត្ត ក្រោយទទួលបានដំណឹងមរណភាពអ្នកម្តាយរបស់លោក ថមមី ដែលជាម្តាយក្មេករបស់អ្នកនាង សួស វីហ្សា។
ក្នុងនោះដែរ លោក ថមមី បានឱ្យដឹងថា អ្នកម្តាយរបស់លោកបានលាចាកលោកនៅម៉ោងប្រមាណជា ២ រំលងអធ្រាត្រនាថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២៤។
ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំខាងលើនោះដែរ មហាជន និង មិត្តភក្តិទាំងក្នុង ក្រៅសិល្បៈជាច្រើន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក ថមមី និង អ្នកនាង សួស វីហ្សា ព្រមទាំងបានចូលរួមបុណ្យសពអ្នកម្តាយរបស់តារាប្រុសស្រីទាំង ២ រូបនេះដែរ៕