ចាស់ទៅបានត្រឹមលោកទាំងពីរអស់ចិត្តហើយ! ទង្វើលោកតាមើលថែលោកយាយតាំងពីរឿងកំប៉ិកកំប៉ុក មើលទៅមានក្តីសុខណាស់
ការស្វែងរកគូពិត ឬមនុស្សដែលស្រឡាញ់មើលថែថ្នាក់ថ្នមកាន់ដៃតាំងពីក្មេងរហូតដល់ចាស់ គឺមិនមែនជារឿងងាយឡើយ ហើយមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងជួបមនុស្សបែបនោះទេ។
ជាក់ស្ដែងថ្មីៗនេះ រឿងរ៉ាវស្នេហារំជួលចិត្តរវាងលោកតាលោកយាយមួយគូ ហាក់កំពុងអង្រួនចិត្តអ្នកលេងបណ្ដាញសង្គមជាខ្លាំង ជាពិសេសយុវវ័យដែលកំពុងមានគូ ព្រោះតែទង្វើរបស់លោកតាចំពោះលោកយាយ គឺបុរសវ័យក្មេងមួយចំនួនមិនបានយកចិត្តទុកដាក់នោះឡើយ។
តាមការរៀបរាប់បានឱ្យដឹងថា លោកតាលោកយាយ ជាជនជាតិរៀតណាម មួយគូបានដឹកដៃគ្នាទៅថតរូបកាតដាក់អត្តសញ្ញាណប័ណ្ណថ្មី ហើយនៅពេលលោកយាយត្រូវចូលថតលោកតាបានសុំឱ្យជាងចាំបន្ដិចសិន ដោយគាត់បានចូលទៅជួយសារ៉េរៀបចំសក់លោកយាយឱ្យមានរបៀបរៀបរយមុននឹងថត។
ទង្វើរបស់លោកតា ហាក់ធ្វើឱ្យអ្នកជុំវិញខ្លួនជាច្រើនអៀន និងរំភើបជំនួសលោកយាយ ដោយខ្លះបានលើកឡើងថា៖ «បើទោះបីអ្នកនៅវ័យណា នៅពេលដែលអ្នកជួបមនុស្សស្រឡាញ់មើលថែអ្នកពិត អ្នកនឹងនៅតែជាព្រះនាងរបស់គាត់»៕