អីយ៉ា! ឡូយណាស់បេក្ខជនឆ្នើម The Rapper Cambodia រដូវកាលទី ១ Emi ចេញចម្រៀងជាមួយ Coach នរិទ្ធ
អ្នកនិយមតាមដានស្តាប់បទចម្រៀងរបស់តារាចម្រៀងប្រចាំផលិតកម្មបារមី លោក នរិទ្ធ ច្បាស់ជាបានជ្រាបហើយថា មួយរយៈក្រោយនេះ លោកបានចេញបទចម្រៀងបន្តគ្នាជាច្រើនបទ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន។
ក្នុងនោះដែរ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក៏មានចម្រៀងមួយចំនួន លោក នរិទ្ធ បានបកស្រាយរួមគ្នានឹងកូនក្រុមរបស់លោក ដែលជាអតីតបេក្ខជន និង ជាជ័យលាភីកម្មវិធី The Rapper Cambodia រដូវកាលទី ១ ទៀតផង។
ជាក់ស្តែង ថ្មីៗនេះ ក្រោយពីបានវិលត្រឡប់ពីការសម្តែងនៅក្នុងកម្មវិធី ASEAN FESTIVAL នៅឯប្រទេសឥណ្ឌូនេស៊ីហើយនោះ លោក នរិទ្ធ បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ដោយមានចំណងជើងថា «BLOCKED» ហើយបទចម្រៀងនេះដែរ ក៏មានការបកស្រាយរួមគ្នានឹងលោក Emi ដែលជាអតីតបេក្ខជនឆ្នើមក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី ១ ផងដែរ៕