(វីដេអូ) ឃ្យូដណាស់! កូនស្រី វ៉ាង ស្រីណូ ទម្រង់មុខបានណាស់ ច្រមុះឡើងស្រួច ភ្នែកក្រឡង់ៗ
ក្រោយពីពពោះរយៈពេលអស់ជាច្រើនខែ និង បានបើកចំហពីការពពោះជូនដល់មហាជនហើយនោះ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះសារ និង រូបភាពនៅឯមន្ទីរពេទ្រត្រៀមសម្រាលទទួលស្វាគមន៍កូនស្រីបណ្តូលចិត្ត។
យ៉ាងណាមិញ ក្រោយពីប្រកាសត្រៀមសម្រាលហើយនោះ អ្នកនាង វ៉ាង ស្រីណូ ក៏មិនបានជម្រាបជូនដំណឹងបន្តដល់អ្នកគាំទ្រទៀតនោះដែរ ដោយម្នាក់ៗរង់ចាំមើលថា តើកូនស្រីរបស់តារាស្រីរូបនេះ ស្រស់ស្អាតយ៉ាងណាទៅ?
ដោយឡែកនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកនាង វ៉ាង ស្រីណូ បានបង្ហោះវីដេអូដំបូងក្នុងនាមជាអ្នកម៉ាក់ជាមួយកូនស្រីបណ្តូលចិត្តហើយ ដោយអ្នកនាងដាក់ឈ្មោះឱ្យនាងតូចថា Vang Many Birkin។ រីឯមុខមាត់អូន Many Birkin ឃ្យូដខ្លាំង មុខស្អាតដូចកូនកាត់បរទេសអ៊ីចឹង។
ក្នុងនោះដែរ អ្នកនាង វ៉ាង ស្រីណូ ក៏បានបញ្ជាក់ថា អ្នកនាងចេញពីមន្ទីរពេទ្យ និង មកដល់ផ្ទះវិញហើយ ដោយអ្នកនាងបានរៀបរាប់លើហ្វេសប៊ុកថា ៖ «ជម្រាបសួរ អ៊ំពូមីង ហ្វេនអូនទាំងអស់! អូនសម្រាលដោយសុវត្ថិភាព និង បានមកដល់ផ្ទះដ៏កក់ក្តៅរបស់អូនហើយ។ ម៉ាក់ៗអូនរវល់ជាមួយអូនណាស់! អត់បានផុសរូបឱ្យឃើញទើបតែបានផុស។ អ៊ំពូមីងចាំមើលមុខអូនច្រើនណាស់។ អរគុណ អ៊ំពូមីងសម្រាប់រាល់ខមិនជូនពរអូនទាំងអស់»៕