ឃើញក្តៅគគុកពេក! អេននី ហ្សាម លូកមាត់និយាយប៉ុន្មានម៉ាត់ ជុំវិញឈុតសម្តែង អ៊ីងអ៊ីង និង ភិទិ ថើមមាត់គ្នា
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀង ថុល សុភិទិ ច្បាស់ជាបានជ្រាបមកហើយពីរូប និង វីដេអូក្រៅឆាក នៃការសម្តែងជាមួយនឹងតារាស្រីវ័យក្មេងកញ្ញា អ៊ីងអ៊ីង ដោយបានថើបមាត់ផ្ទាល់ជាមួយគ្នា។ អ្វីដែលបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍នោះ គូស្នេហ៍រូបស្រស់របស់តារាចម្រៀង ថុល សុភិទិ គឺអ្នកនាង ម៉ានីន បានធ្វើបានបង្ហោះវីដេអូខាងលើនេះ និង បានបង្ហោះសារហាក់បង្ហាញការអាក់អន់ចិត្តនឹងមិត្តប្រុសទៀតផង។
ជុំវិញឈុតថើបស្និតនឹងគ្នាខាងលើនេះដែរ លោក ថុល សុភិទិ ក៏បានបង្ហោះសារបង្ហាញពីការលួងលោមដល់គូស្នេហ៍ជារឿយៗ នៅលើគណនីហ្វេសប៊ុករបស់លោក។ រីឯតួអង្គស្រីក្នុងឈុតនោះវិញ គឺកញ្ញា អ៊ីងអ៊ីង ក៏បានបង្ហោះសារយ៉ាងវែងអន្លាយបញ្ជាក់ថា ការងារគឺជាការងារ អ្នកយល់នឹងយល់។
ក្រោយពីវីដេអូកញ្ញា អ៊ីងអ៊ីង និង លោក ថុល ភិទិ សម្តែងថើបគ្នាយ៉ាងស្និទ្ធបានបង្ហោះឡើយ ហើយ កញ្ញា អ៊ីងអ៊ីង ក៏បានបង្ហោះសារខាងលើនោះ ក៏នៅមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូចបានប្រើពាក្យមិនល្អ ស្តីបន្ទោស និង ជេរទៅដល់តួស្រីផងដែរ។
ងាកទៅកាន់ អេននី ហ្សាម វិញ ក្រោយពីឃើញការបង្ហោះសាររបស់កញ្ញា អ៊ីងអ៊ីង និង នៅមានអ្នកស្តីបន្ទោសដល់តួស្រីនោះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មថោនខាងលើកក៏បានបង្ហោះសារមួយឃ្លា សួរទៅកាន់អ្នកដឹកនាំសម្តែងថា ៖ «ម៉េច! នាំគ្នាបន្ទោសតួស្រីអ៊ីចឹង ? បកស្រាយភ្លាម យើងហ្នឹងឱ្យគេថតអ៊ីចឹង! ឥលូវខុសខាងស្រីវិញ កំពុងអត់យល់ Eco Vak Song New? ម្នាក់ៗថី ដល់អ៊ីចឹងអាណិតតួស្រីវិញតើ! ថតតាមអ្នកដឹកឱ្យថតសោះ ទៅថាឱ្យគ្នាដល់ណាដល់ណី។ ស្គាល់ពាក្យថាតួសម្តែងអត់ហ្នឹង?»៕