(វីដេអូ) ឱក សុគន្ធកញ្ញា ហួសចិត្តខ្លួនឯង ពពោះកូនទី ១ និង កូនទី ២ ចិត្តខុសគ្នាស្រឡះចំពោះស្វាមី
គិតមកដល់ពេលនេះ រយៈពេលជិត ៧ ខែមកហើយ ដែលកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ប្រកាសដំណឹងល្អពីការពពោះកូនទី ២ បន្ទាប់ពីកូនប្រុសច្បងអូន ឆលី មានអាយុប្រមាណជាង ៤ ឆ្នាំ។
យ៉ាងណាមិញ ពេលនេះដែរ ខណៈពពោះជិតគ្រប់ខែហើយ តែ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ពុំទាន់បានបញ្ជាក់ពីភេទកូនក្នុងផ្ទៃនៅឡើយ តែយ៉ាងណា តាមរយៈការបង្ហើបរបស់អ្នកនាងកន្លងទៅ ដោយកូនក្នុងផ្ទៃជាកូនទី ២ នោះ ហាក់ដូចជាកូនស្រី ដែលស្របទៅតាមអ្វីដែលអ្នកនាង និង ស្វាមី ព្រមទាំងកូនប្រុសចង់បាន។ បើចាប់អារម្មណ៍មើលពីជីវិតប្ដីប្រពន្ធរបស់កំពូលតារាចម្រៀងស្រីរូបនេះ អំឡុងពេលពពោះកូនទី ២ នេះ អ្នកនាងកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមីបណ្ដូលចិត្តផងដែរ។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ខ្លាំង ខណៈពពោះកូនទី ២ នេះដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានទម្លាយអារម្មណ៍របស់ខ្លួនចំពោះស្វាមីបែបនិយាយលេងសើចឱ្យដឹងថា អ្នកនាងពពោះកូនទី ២ នេះខុសពីកូនទី ១ ឆលី ដែលអ្នកនាងស្រឡាញ់ស្វាមីខ្លាំងស្ទើរបាត់មុខមិនបាន ប៉ុន្តែកូនទី ២ នេះហាក់មានអារម្មណ៍ចេះតែខឹង រករឿងជាមួយស្វាមីទាំងដែលស្វាមីមិនដែលធ្វើអ្វីខ្លួនសោះ ធ្វើឱ្យអ្នកនាងហាក់ហួសចិត្តនឹងខ្លួនឯងខ្លាំង៕