(វីដេអូ) ក្រោយពីចេញ Trailer ពេលនេះសាច់រឿងអប់រំ «ពន្លឺបញ្ហា» បានចេញផ្សាយហើយ ភាគ ១ នេះកាច់កុងគ្នាតាំងពីដើមទី
រឿងអប់រំខ្លីមួយ កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែងបន្តគ្នាហូរហែ ខណៈសាច់រឿងបានឆ្លុះបញ្ចាំងពីសង្គមរស់នៅក្នុងគ្រួសារ ជាពិសេសគឺសង្គមការងារបច្ចុប្បន្ន ដែលមានការកាច់កុង បណ្ដើមយកគុណសម្បត្តិ និង ទម្លាក់កំហុសឱ្យគ្នា បង្កឱ្យមានបញ្ហាមិនចេះចប់មិនចេះហើយនៅកន្លែងការងារ។
ពិតណាស់ វីដេអូអប់រំនេះមានចំណងជើងថា «ពន្លឺបញ្ហា» ផលិតឡើងដើម្បីអបអរសាទរខួបលើកទី ២៣ ឆ្នាំ របស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដ៏ធំជាងគេនៅកម្ពុជា MSA MARKETING SOLUTIONS ASIA LTD. ឬ MSA ត្រូវបានផលិតឡើងក្នុងគោលបំណងចូលរួមចំណែកបំផុសគំនិតតស៊ូជម្នះក្នុងបញ្ហា និង បង្ហាញជាសារលើកទឹកចិត្តដ៏ល្អ ធ្វើឱ្យមនុស្សរឹងមាំ ក្លាហានមិនគេចវេះ ហ៊ានប្រឈមនឹងបញ្ហាដើម្បីទទួលបានពន្លឺនៃដំណោះស្រាយដ៏ប្រសើរ។
យ៉ាងណាមិញ ត្រឹមវីដេអូភាគ ១ គេសង្កេតឃើញមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំចែករំលែក និង បញ្ចេញយោបល់រៀងៗខ្លួន ព្រមទាំងចង់ដឹងថា សាច់រឿងបន្តនឹងទៅជាយ៉ាងណា? ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនាវីដេអូភាគ ២ ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ…។
សូមទស្សនាវីដេអូភាគ ១ ខាងក្រោម ៖