CHARLES & KEITH សម្ពោធខូលិកសិនរដូវកាល Fall ឆ្នាំ 2023 នៅសាខាផ្សារទំនើបអ៊ីអនម៉លមានជ័យ
ទី 22 ខែកញ្ញា ឆ្នាំ 2023 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ៖ យុទ្ធនាការខូលិកសិន Fall 2023 របស់ម៉ាកយីហោ CHARLES & KEITH គឺជាការអញ្ជើញឱ្យយើងទាំងអស់គ្នាវាយតម្លៃដែនកំណត់ផ្ទាល់ខ្លួនសាជាថ្មី ប្រៀបទៅដូចជាការស្វែងរកជាបន្តនៃសេរីភាពក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន ដោយយក Fashion ជាមធ្យោបាយផ្សព្វផ្សាយ។
CHARLES & KEITH បានប្រារព្ធការសម្ភោធខូលិកសិនរដូវកាលនេះ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី តារាម៉ូដែល Miss International Cambodia 2023 Elina Somnang អ្នកបង្កើតមាតិការ Nihyunbly អ្នករចនាម៉ូដ Shasne Su ម៉ូដែល Fahnday និង អ្នករាំរបាំប្រពៃណី Ant Kon ក្នុងការផ្គូផ្គងឈុតសម្លៀកបំពាក់បែបទាន់សម័យជាមួយនឹងកាបូបស្បែកជើងរបស់រដូវកាលនេះ ដែលមានពណ៌ដិត និង រាងគួរឲ្យចាប់អារម្មណ៍ ។
កញ្ញា Ant Kon បានចូលរួមជាមួយនឹងកាបូប Petra និង ស្បែកជើង Pixie Platform Mary Janes ។
កញ្ញា Shasne Su បានចូលរួមជាមួយនឹងកាបូប Petra និង ស្បែកជើង Pixie Platform Mary Janes ។
កញ្ញា Nihyunbly បានចូលរួមជាមួយនឹងកាបូប Anthea Hobo Bag និង ស្បែកជើង Loafer Pumps ។
កញ្ញា Elina Somnang បានចូលរួមជាមួយនឹងកាបូប Petra និង ស្បែកជើងកែង Elvina Platform Sandals ។
កញ្ញា Fahnday បានចូលរួមជាមួយនឹងកាបូប Cosette Ruched-Handle និង ស្បែកជើង Loafer Pumps ។
ដោយយករូបចម្លាក់ ដែលមានក្បាច់ minimal និង monolithic របស់លោកវិចិត្រករ Constantin Brancusi ជាគំរូ លក្ខណៈលម្អិតដ៏គួរឲ្យកត់សម្គាល់របស់សេរីម៉ូត Pixie រដូវកាលនេះ គឺជាការច្នៃពីលើភាពសាមញ្ញរបស់វា។ ស្បែកជើងកែងបាតក្រាស់ត្រូវបាននាំមកនូវក្នុងរូបរាង 3 បែប ដូចជា ស្បែកជើងឃ្លប់ត្រឹមកជើង ស្បែកជើង mules និង ស្បែកជើងកែងបែប Mary-Jane។ រចនាប័ទ្មទាំងបីត្រូវបានបង្កើតឡើង ដោយផ្អែកលើរូបរាងធម្មជាតិនៃប្រអប់ជើង រួចផ្នែកបាត និង កែងជួយបន្ថែមនូវភាពជឿជាក់ និង វត្តមានដ៏អស្ចារ្យ។
កាបូបស្ពាយស្មា Petra រាងកោងត្រូវបានយកមកសាជាថ្មីសម្រាប់រដូវកាល Fall ជាមួយនឹងក្បាលគន្លឹះដែលមានរាងជ្រុង ដើម្បីបន្ថែមលក្ខណៈទាន់សម័យ។ ដោយមានជម្រើសពណ៌ផ្គូផ្គងជាមួយនឹងស្បែកជើង Pixie ទំនិញទាំងពីរនេះត្រូវបានបំពាក់ដោយតារាសម្តែងពីប្រទេសកូរ៉េខាងត្បូង កញ្ញា Han So Hee ក្នុងការសម្ភោធយុទ្ធនាការ និង ក្លាយជាគូ fashion ដ៏សំខាន់ក្នុងរដូវកាលនេះ។
ស្វែងរកខូលិកសិន Fall 2023 ក្នុងហាង CHARLES & KEITH សាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីខែកញ្ញា ឆ្នាំ 2023 តទៅ។
សម្រាប់ការផ្សព្វផ្សាយ :
CHARLES & KEITH Global Press Office
ទូរស័ព្ទ៖ +65 6590 7700
អ៊ីមែល៖ PublicRelations@charleskeith.com
អំពី CHARLES & KEITH
ក្រុមហ៊ុន CHARLES & KEITH ត្រូវបានបង្កើតឡើងនោក្នុងឆ្នាំ 1996 ក្នុងបំណងកសាងម៉ាកយីហោលំដាប់អន្តរជាតិ ដែលមានភាពជឿជាក់លើខ្លួនឯង និង មានឥទ្ធិពលក្នុងការផ្តល់ទំនុកចិត្តដល់ស្ត្រីគ្រប់រូប។ ម៉ាកយីហោនវបានចាប់ផ្តើមពីហាងលក់ស្បែកជើងមួយក្នុងប្រទេសសិង្ហបុរី រហូតដល់ក្លាយជាបណ្តាញខ្នាតអន្តរជាតិ ដែលផ្តល់ជូននូវបទពិសោធយ៉ាងស្វាហាប់នៅតាមគ្រប់សាខាចែកចាយ និងតាមអនឡាញ។ CHARLES & KEITH តែងតែគិតអំពីភ្ញៀវជាមុន ហើយមានគោលបំណងក្នុងការរក្សាភាពជាម៉ាកយីហោមួយដែលអត្ថិជនអាចស្វែងរកបាន។ ម៉ាកយីហោនេះបង្កើតរចនាប័ត្ននីមួយៗតាមបណ្តុំ ឬខូលកសិន សម្រាប់ទំនិញដូចជា ស្បែកជើង កាបូប វ៉ែនតា និង គ្រឿងអលង្ការ ដើម្បីជម្រុញឲ្យស្ត្រីមានភាពជឿជាក់ក្នុងការបង្ហាញចារិកលក្ខណៈរបស់ខ្លួន។ ក្នុងការខិតខំធ្វើឲ្យ fashion រក្សាភាពទទួល និង មិនធ្វើឲ្យខូចដល់ភាពច្នៃប្រឌិតបាន ម៉ាកយីហោនេះប្រឈមនឹងអនុសញ្ញាដែលបាននិយាយថា fashion គឺសម្រាប់មនុស្សមួយចំនួនតូចប៉ុណ្ណោះ៕