ឱ្យដំរួយហើយ! God និង Richy កាន់ដៃគ្នាថតរូបក្នុងឈុតមង្គលការ សង្ស័យមានដំណឹងល្អឆាប់ៗ
គូស្នេហ៍តារាថៃមួយគូទៀតហើយ គឺតារាស្រី Richy Oranate និង ប្រុសស្អាតរូបសង្ហា God Itthipat ដែលទើបប្រកាសថា ពួកគេកំពុងមានស្នេហាក្រៅឆាកនឹងគ្នាពិតប្រាដក បន្ទាប់ពីសម្ដែងរឿង «Shadow Of love» រួមគ្នា ពេលនេះក្ដីស្នេហ៍របស់អ្នកទាំងពីរ កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាដូចស្ករតាំងម៉ែ។
បន្ទាប់ពីប្រកាសជាសង្សារផ្លូវការមក អ្នកគាំទ្រហាក់កត់សម្គាល់ឃើញថា គូស្នេហ៍នេះល្អូកល្អិនជាមួយគ្នាណាស់។ ជារឿយៗ តារាសម្ដែងប្រុសរូបសង្ហា God និង Richy តែងតែបង្ហាញពីក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក មិនដែលជាដាច់ឡើយ ហើយជាពិសេសអ្នកទាំងពីរតែងបង្ហោះរូបភាពស្និទ្ធស្នាល អួតមហាជននៅលើបណ្ដាញសង្គម ហ្វេសប៊ុក និង អ៊ីនស្ត្រាក្រាមមករហូត។
តួយ៉ាងថ្មីៗនេះ ហាក់ឱ្យដំរួយរៀបការ ខណៈដែលនៅសុខតារាប្រុស God បានចេញមកបង្ហោះរូបភាពលោក និង សង្សារ ស្លៀកនូវឈុតប្រពៃណីថៃដូចជាកូនកំលោះក្រុមុំដែលកំពុង Pre -Wedding អ៊ីចឹង។ ទន្ទឹមនឹងឃើញរូបភាពបង្ហោះបែបនេះ បានធ្វើឱ្យអ្នកគាំទ្រម្នាក់ៗស្នើឱ្យគូស្នេហ៍អ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗផងដែរ។ ដោយហេតុកន្លងមកស្នេហាតារាស្រីប្រុសមួយគូនេះពិតផ្អែមល្ហែមគ្នាខ្លាំង លើសពីនោះមហាជនក៏បានលាន់មាត់សរសើរនូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់ God និង Richy ផងដែរ៕