![(វីដេអូ) បុរសៗណាលួច Crush ចន សុទីម៉ា បើមានប៉ុន្មានចំណុចងាយៗនេះ អាចចូលស្តីដណ្ដឹងនាងរៀបការបាន](https://www.popular.com.kh/wp-content/uploads/2024/06/1235.jpg)
(វីដេអូ) បុរសៗណាលួច Crush ចន សុទីម៉ា បើមានប៉ុន្មានចំណុចងាយៗនេះ អាចចូលស្តីដណ្ដឹងនាងរៀបការបាន
បើនិយាយពីបវរកញ្ញាពោរពេញដោយប្រជាប្រិយភាពកញ្ញា ចន សុទីម៉ា Miss Universe Cambodia 2023 មកដល់ពេលនេះ នៅតែជាបវរកញ្ញាមានសក្ដានុពលក្នុងចិត្តមហាជនអ្នកគាំទ្រដដែលចំពោះរូបនាង ដែលអ្នកគាំទ្រនៅតែបន្តតាមដានគាំទ្រដល់រូបនាងមិនថាចូលរួមកម្មវិធីបវរកញ្ញា ឬ កម្មវិធីផ្សេងៗ។
ដ្បិតតែបវរកញ្ញារូបនេះ មិនសូវបង្ហាញវត្តមានលើបណ្ដាញសង្គមជាញឹកញាប់មែន ប៉ុន្តែពេលចេញមកម្ដងៗ បញ្ចេញរូបភាពមួយៗក្នុងឈុតដ៏ស្រស់ស្អាតរំលេចលើដងខ្លួនយ៉ាងស្រឡូនទាក់ទាញឥតទាស់របស់នាង ដែលមើលទៅកាន់តែស្រស់ស្អាតប្លែកខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ម្យ៉ាងវិញទៀត បវរកញ្ញា ចន សុទីម៉ា មិនត្រឹមទទួលបានការចាប់អារម្មណ៍ពីសមត្ថភាពផ្សេងៗលើវិស័យបវរកញ្ញា និង រូបសម្រស់ខាងក្រៅនោះទេ ប៉ុន្តែនាងក៏តែងឆក់បានការសរសើរជាមួយនឹងអត្តចរិតរស់រាយ និង គួរឱ្យស្រឡាញ់ខ្លាំង។
លើសពីនេះ មហាជនក៏កំពុងចង់ដឹងទាក់ទងនឹងជីវិតឯកជនរបស់នាង ជាពិសេសរឿងរ៉ាវស្នេហា ដែលអ្នកគាំទ្រចង់ដឹងថាបុរសរូបណាអាចក្លាយជាម្ចាស់បេះដូងរបស់ ចន សុទីម៉ា ផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីដែលមហាជនអ្នកគាំទ្រធ្លាប់ចង់ដឹងនោះ ចន សុទីម៉ា ក៏បានធ្វើការទម្លាយក្នុងវីដេអូកិច្ចសម្ភាស «អ្នកជិតខាង» ទាក់ទងនឹងរឿងស្នេហា ដែលនាងបានប្រាប់ពីលក្ខណៈសម្បត្តិរបស់មនុស្សប្រុសដែលនាងចូលចិត្ត និង មិនចូលចិត្តទៀតផង។
ក្នងនោះ ចន សុទីម៉ា បានរៀបរាប់ឱ្យដឹងថាចំពោះមនុស្សដែលនាងស្រឡាញ់ គឺនាងមិនសូវគិតលើរូបរាង ឬ កម្ពស់ប៉ុន្មានទេ ប៉ុន្តែអ្វីដែលនាងផ្ដោតសំខាន់លើអត្តចរិតមួយ គឺមនុស្សដែលមានភាពជឿជាក់ ប៉ុន្តែមិនចេះអួតក្អេងក្អាង និង មិនមានអំណួតលើខ្លួនឯងជ្រុលពេក៕
សូមទស្សនាវីដេអូខាងក្រោមនៅនាទី ៦:០០៖
![](https://www.popular.com.kh/wp-content/uploads/2024/06/434015496_739488638298278_4650465413090133403_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2024/06/405240597_672190588361417_9049869347984746197_n.jpg)